អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » រចនាសម្ព័ន្ធរបស់រដ្ឋសភា » ថ្នាក់ដឹកនាំនៃរដ្ឋសភា » ថ្នាក់ដឹកនាំនៃរដ្ឋសភា នីតិកាលទី៥
ថ្នាក់ដឹកនាំនៃរដ្ឋសភា នីតិកាលទី៥
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (9/1/2014 9:25:51 PM )

ប្រធានរដ្ឋសភាមានមុខការដូចតទៅ ៖

-ធានាការប្រព្រឹត្តទៅនៃរដ្ឋសភាឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ
-ដឹកនាំអង្គប្រជុំរបស់រដ្ឋសភា
-បើក និងលើកពេលប្រជុំនៃរដ្ឋសភា
-ទទួលអាញ្ញត្តិច្បាប់ និងសេចក្តីសម្រេចចិត្តទាំងឡាយដែលរដ្ឋសភាបានអនុម័ត
-ចាត់ចែងការពិភាក្សា ហើយចុះហត្ថលេខាលើកំណត់ហេតុនៃការប្រជុំនៃរដ្ឋសភា
-ញ៉ាំងឱ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
-រក្សាការពារសណ្តាប់ធ្នាប់ក្នុងរដ្ឋសភា
-តំណាងរដ្ឋសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ និងអាជ្ញាធរសាធារណៈ
-ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា


* អនុប្រធានទាំងពីរជួយធ្វើការប្រធានទៅតាមការបែងចែកភារកិច្ចពីប្រធាន ។ កាលបើប្រធានអវត្តមាន ឬ មកធ្វើការពុំបាន   
អនុប្រធានធ្វើការជួសប្រធាន ក្នុងឋានៈជាប្រធានស្តីទីតាមរយៈលិខិតផ្ទេរសិទ្ធិ។