ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/5/2019 11:07:49 AM )

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៅគេហដ្ឋានសពដែលស្ថិតនៅផ្ទះលេខ៩៤ ផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តំណាងសមាជិកសមាជិការដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា។ ចំណែកតំណាងឲ្យមន្រ្តីរាជការ នៃអគ្គលេខា- ធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ។ សមាជិកសមាជិការដ្ឋសភា និងមន្រ្តីរាជការ បានសម្តែងក្តីក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងបានចាត់ទុកមរណភាពរបស់ ឯកឧត្តម ពៅ សាមី ជាការបាត់បង់កុលបុត្រដ៏ឆ្នើមម្នាក់ ដែលបានចូលរួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិ ជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរហូតមក។

ឯកឧត្តម ពៅ សាមី តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០នាទីព្រឹក ក្នុងជន្មាយុ៧២ឆ្នាំ។ សព ឯកឧត្តម ពៅ សាមី នឹងដង្ហែទៅកាន់ឈាបនដ្ឋានវត្តទួលអង្គលោក ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន