ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ជំរុញអាជ្ញាធរខេត្តប៉ៃលិនពង្រឹងគុណភាពអប់រំ ពិសេសសាលារៀនតាមព្រំដែន
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញអាជ្ញាធរខេត្តប៉ៃលិនពង្រឹងគុណភាពអប់រំ ពិសេសសាលារៀនតាមព្រំដែន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/8/2019 7:06:32 PM )

នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តប៉ៃលិន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានជំរុញអាជ្ញាធរខេត្តជាប់ព្រំដែនមួយនេះ យកចិត្តទុកដាក់លើកកម្ពស់គុណភាពការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្សអោយល្អ មានប្រសិទ្ធភាព ទាំងព្រមជាមួយគ្នា។

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំសហការីចុះសិក្សាស្វែងយល់ការងារនៅខេត្តប៉ៃលិន និងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ ជាមួយការស្នើសុំឲ្យពង្រឹងគុណភាពអប់រំ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកបទពិសោធន៍ ដែលខេត្តមួយចំនួនបានអនុវត្តរួចហើយ នៅក្នុងវិស័យអប់រំ យុវជន កីឡា ធម្មការ វប្បធម៌ និងទេសចរណ៍នេះ។

ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តឲ្យអាជ្ញាធរ បង្កើនគុណវុឌ្ឍលោកគ្រូអ្នកគ្រូតាមរយៈការរៀបចំវគ្គបំប៉ន ឬវគ្គចែករំលែក វិធីសាស្ត្រ និងគន្លឹះនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូជំនាន់ក្រោយ ដើម្បីបង្កើនសមត្ថភាពក្នុងការបង្រៀនដល់ សិស្សានុសិស្សឲ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។

ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍ពីលទ្ធផលការងារដែលខេត្តសម្រេចបាន ជាពិសេសនៅក្នុង វិស័យអប់រំយុវជន វប្បធម៌ និងទេសចរណ៍ ជាដើមនោះ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ខេត្តប៉ៃលិនមានគ្រឹះស្ថានសិក្សាសាធារណៈសរុប ចំនួន៨២ទីតាំង នៅគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សាទៅ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត​ បន្តខិតខំ និងអភិវឌ្ឍន៍ការងារបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ គុណភាពសិក្សាហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការគ្រប់គ្រង ជាពិសេសនៅសាលាតាមបណ្តោយព្រំដែន។

ក្រោយពីបានបញ្ចប់កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិនរួចមក ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម​ ហ៊ុន ម៉ានី បានជួបសំណេះសំណាលសាកសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅ អនុវិទ្យាល័យផ្សារព្រំ ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន