ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការអប់រំរដ្ឋសភា អំពាវនាវដល់យុវជនថែរក្សាសន្តិភាព ដែលយុវជនជំនាន់មុនកសាងដោយលំបាក
ប្រធានគណៈកម្មការអប់រំរដ្ឋសភា អំពាវនាវដល់យុវជនថែរក្សាសន្តិភាព ដែលយុវជនជំនាន់មុនកសាងដោយលំបាក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/6/2019 8:44:04 AM )

ក្នុងឱកាសចុះសិក្សាស្វែងយល់ការងារនៅខេត្តពោធិ៍សាត់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកឡើងថា សុខសន្តិភាព ស្ថិរភាពសង្គម មានតម្លៃមិនអាចកាត់ថ្លៃបានចំពោះការអភិវឌ្ឍសង្គម។ មានសន្តិភាព គឺមានការអភិវឌ្ឍ បើគ្មានសុខសន្តិភាព ប្រទេសជាតិមិនអាចធ្វើការអភិវឌ្ឍអ្វីបានទំាងអស់ រាប់ទំាងផ្នែកធនធានមនុស្សផង។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងបែបនេះ នៅក្នុងឱកាសដឹកនាំសហការីចុះសិក្សាស្វែងយល់វិស័យការងារ ដែលគណៈកម្មការទទួលបន្ទុក នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ហើយបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើនទៀត។

ឯកឧត្តម ម៉ៅ ធនិន បានគាំទ្រការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ពីតម្លៃសន្តិភាព និងបានគូសញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តពោធិ៍សាត់មិនខុសពីខេត្តនានានៅក្នុងប្រទេសនោះទេ គឺទទួលបានការអភិវឌ្ឍ ហេដ្ឋារចនាសម័្ពន្ធ សង្គមគ្រប់វិស័យ ហើយជីវភាពពលរដ្ឋមានការរីកចម្រើនជាលំដាប់។ កូនចៅពលរដ្ឋទទួលបានការអប់រំ ហើយសាលារៀនបានកសាងពីទីក្រុងដល់ ជនបទ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន មានគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន សរុប៥២៩ សាលា ក្នុងនោះមតេ្តយ្យសិក្សា១៦៦ បឋមសិក្សា៣០១ អនុវិទ្យាល័យចំនួន៤៤  វិទ្យាល័យ១៥ និងឧត្តមសិក្សាចំនួន៣កន្លែង។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តពោធិ៍សាត់សម្រេចបាន។ ឯកឧត្តមបានគូសបញ្ជាក់ថា សមទ្ធិផលនានាដែលមាននៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទំាងប្រទេស ដូចជា អគារសិក្សា ផ្លូវ ស្ពានថ្នល់ ហេដ្ឋារចនាសម្ព័ន្ធសង្គមតូចធំ មានការរីកដុះដាល នេះកើតចេញពីសុខសន្តិភាព ហើយសុខសន្តិភាព មិនមែនកើតបានដោយឯងៗនោះទេ គឺបានមកពីពលីកម្មរបស់យុវជន ស្នេហាជាតិជំនាន់មុន។ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវយុវជនជំនាន់ក្រោយ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យគង់វង្សតទៅ។

ឯកឧត្តមប្រធានគណៈកម្មការ បានស្នើដល់អាជ្ញាធរខេត្តបន្តខិតខំបំពេញការងារឲ្យសកម្មទៀត ដើម្បីឆ្លើយតបតម្រូវការសង្គម នៅក្នុងនោះការអភិវឌ្ឍ ធនធានមនុស្សជារឿងសំខាន់។

បន្ទាប់ពីបានជួបប្រជុំជាមួយរដ្ឋបាលខេត្តពោធិ៍សាត់រួចមក ប្រតិភូគណ:កម្មការជំនាញរដ្ឋសភាដឹកនាំដោយ ឯកឧត្តម  ហ៊ុន ម៉ានី បានអញ្ជើញ ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអភិវឌ្ឍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ និងទីកន្លែងបូជនីយកិច្ចឧកញ៉ាឃ្លាំងមឿង ទៀតផង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន