ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តកំពង់ធំ ទទួលបានថវិកាជិត២០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធីអបអរសារទរខួបលើកទី១៥៦ នៃទិវាកាកបាទក្រហមពិភពលោក
ខេត្តកំពង់ធំ ទទួលបានថវិកាជិត២០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធីអបអរសារទរខួបលើកទី១៥៦ នៃទិវាកាកបាទក្រហមពិភពលោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/4/2019 7:28:07 AM )

ពិធីអបអរសារទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កាកបាទក្រហម កម្ពុជា” នៅខេត្តកំពង់ធំ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា

អង្គពិធីមានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ សមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរ ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ អង្គពិធីបាន សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ប្រកបដោយអត្ថន័យ និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លើវិស័យមនុស្សធម៌។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា ពិធីអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ដែលបាន ប្រារព្ធធ្វើនាពេលនេះ បានរំលេចឡើងអំពីភាពចាំបាច់ និងគុណតម្លៃនៃការចូលរួម និងការបរិច្ចាគរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាមួយកាកបាទ ក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌នៅកម្ពុជាក្នុងការជួយ ក៏ដូចជាការផ្តល់នូវសេចក្តីសង្ឃឹមឡើងវិញដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដែលកំពុងត្រូវការជំនួយ និងការគាំទ្រ។ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនដល់ ការកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានលើកទឹកចិត្តដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏ដូចជាអង្គពិធីទាំងមូល មេត្តាគោរពអនុវត្ត តាមសេចក្តីថ្លែងការណ៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តលើកស្ទួយ និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក៏ដូចជាតម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងជនងាយរងគ្រោះ។

យោងតាមលទ្ធផលបឋម ពិធីទទួលបានថវិកា ដែលអ្នកចូលរួមបរិច្ចាគជិត២០ម៉ឺនដុល្លារ សម្រាប់យកមកចូលរួមសកម្មភាពមនុស្សធម៌កាកបាទ ក្រហមកម្ពុជា។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ និងកំណើនកម្លាំងមនុស្សធម៌ ការចូលរួមគាំទ្រ ដែលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរបស់សាខាកាកបាទក្រហមខេត្តកំពង់ធំ។

ឯកឧត្តមលើកឡើងថា តម្លៃមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតនេះ ស្របតាមសូចនាករនានា ដែលបានរំលេចឡើងនៅក្នុង “ផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១១- ២០២០ របស់កាកបាទក្រហមកម្ពុជា” ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន