ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា៖ ប្រធានបទនៃកិច្ចប្រជុំនាពេលនេះ សុទ្ធតែជាបញ្ហាប្រឈមសម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោក
ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា៖ ប្រធានបទនៃកិច្ចប្រជុំនាពេលនេះ សុទ្ធតែជាបញ្ហាប្រឈមសម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/2/2019 11:09:06 PM )

នៅក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភាសនិយាយភាសាបារាំង APF នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជាAPF បានមានប្រសាសន៍ធ្វើការកត់សម្គាល់ចំពោះប្រធានបទនៃកិច្ចប្រជុំនាពេលនេះ ដែលទាក់ទងនឹង ភាពក្រីក្រ ប្រឆាំងអំពើពុករលួយ ភាពគ្មានការងារធ្វើ ការខ្ជះខ្ជាយអាហារ និងការប្រើឌីជីថលជាដើម ថាសុទ្ធតែជាបញ្ហាប្រឈមសម្រាប់ប្រទេសទាំងអស់ ក្នុងពិភពលោក ដែលកិច្ចប្រជុំយើងនាពេលនេះគួរតែធ្វើការឆ្លុះបញ្ចាំងរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ប្រទេសទាំងអស់។

កិច្ចប្រជុំនាពេលនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អង់ហ្សេលីក ហ្គូម៉ា ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភា និយាយភាសាបារាំងAPF រួមទាំងវត្តមានចូលរួមពីប្រតិភូនៃប្រទេសនិយាយភាសាបារាំង សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជាAPF ក៏បានមានប្រសាសន៍ជម្រាបជូនភ្ញៀវអំពីមូលដ្ឋានគ្រឹះនៃដំណើរការលទ្ធិប្រជាធិប- តេយ្យនៅកម្ពុជា ដែលឆ្លុះបញ្ចាំងបានតាមរយៈដំណើរការនៃការបោះឆ្នោតជាបន្តបន្ទាប់ ហើយវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណរបស់កម្ពុជា និងដូច ដែលមានកំណត់ស្ដីពីកិច្ចសហប្រតិបត្តិការនៅក្នុងសភានិយាយភាសាបារាំងផងដែរ។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បន្តថា ដោយសារស្ថិរភានយោបាយ សន្តិភាព និងផែនការសេដ្ឋកិច្ចដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលហៅ ថាយុទ្ធសាស្ត្រចតុកោណ បានធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាទៀងទាត់ ក្នុងរង្វង់ប្រមាណ៧%ក្នុង១ឆ្នាំ ជាង១ទសវត្សរ៍មកហើយ ដែលធ្វើឲ្យ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៦។

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ក៏បានមានប្រសាសន៍រំលេចផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជានេះ ក៏ជាប់ទាក់ទងជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនង ជាមួយប្រទេសដទៃទៀត រួមទាំងប្រទេសដែលជាសមាជិកសភានិយាយភាសាបារាំងផងដែរ។ ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បន្ថែមថា ការវិនិយោគ គឺជាកត្តាមួយដ៏សំខាន់ក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់ការអភិវឌ្ឍ និងថាបើគ្មានការគាំទ្រពីសហគមន៍អន្តរជាតិ និងសមាជិកសភាAPFព្រមទាំងការវិនិយោគបរទេសនោះទេ កម្ពុជានឹងមិនអាចងើបឡើងវិញភ្លាមដូចនេះទេ ក្រោយពីត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមបង្ហូរឈាម។

ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំនេះដែរ លោកជំទាវ អង់ហ្សេលីក ហ្គូម៉ា ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភានិយាយ ភាសាបារាំងAPF បានអបអរសាទរចំពោះថាមពលដ៏ស្វាហាប់របស់ក្រុមសភាជាតិកម្ពុជាAPF ដែលជាដង្ហើមនៃកិច្ចប្រជុំសភានិយាយភាសាបារាំង APF​។ ជាការពិតណាស់ សកម្មភាពជាច្រើនរបស់សភានិយាយភាសាបារាំងAPF ដូចជាសិក្ខាសាលា កិច្ចប្រជុំ សម្រាប់ជាផលប្រយោជន៍ដល់ សមាជិកសភានិយាយភាសាបារាំង APF និងមន្ត្រីសភា​ ត្រូវបានធ្វើឡើងជាច្រើននៅកម្ពុជា។

លោកជំទាវមានប្រសាសន៍ទៀតថា កម្ពុជាបានចូលរួមជានិច្ចនៅក្នុងកិច្ចប្រជុំនានារបស់សភានិយាយភាសាបារាំងAPF។ នេះគឺជាភស្តុតាងបង្ហាញពី ការចូលរួមដែលមានទំនួលខុសត្រូវយ៉ាងខ្ពស់របស់កម្ពុជា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន