សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩__ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត រួមនឹងសេចក្តីព្រាងច្បាប់៤ទៀតទាក់ទងនឹងការវិនិយោគ និងបរិស្ថាន__ គណៈកម្មការជំនាញរដ្ឋសភាឯកភាពលើសេចក្តីព្រាងច្បាប់ចំនួនបី ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី__ រដ្ឋសភាកម្ពុជាគ្រោងចូលរួមជំនួបពិភាក្សារវាងសភាអាស៊ាន និងរដ្ឋាភិបាលអាស៊ាន នៅក្នុងប្រទេសថៃ__ គណៈកម្មការនីតិកម្មរដ្ឋសភាពិនិត្យសេចក្តីព្រាងសំណួរសម្រាប់លើកមកសួររាជរដ្ឋាភិបាល__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់! ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF នឹងរៀបចំធ្វើនៅប្រទេសកម្ពុជាក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩
កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ APF នឹងរៀបចំធ្វើនៅប្រទេសកម្ពុជាក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/19/2019 8:57:50 PM )

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជាAPF នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យការងារត្រៀមរៀបចំទទួលកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍APF ដែលនឹងត្រូវរៀបចំ ធ្វើនៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០១៩ ខាងមុខ។

កិច្ចប្រជុំនាពេលនេះធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្ដមសមាជិករដ្ឋសភា និងជាសមាជិកនៃគណៈកម្មការ កិច្ចសហប្រតិ- បត្តិការ និងអភិវឌ្ឍន៍APF និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនទៀត។

ឯកឧត្ដម ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃក្រុមសភាជាតិកម្ពុជាAPF បានជម្រាបជូនដោយសង្ខេប អំពីប្រវត្តិ​ និងដំណើរការការងាររបស់APF  ជូនអង្គប្រជុំបានជ្រាប។ ឯកឧត្ដមក៏បាន ជម្រាបជូនអំពីនីតិវិធីការងារមួយចំនួនដែលក្រុមសភាជាតិកម្ពុជាAPF និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលនៃក្រុមសភាជាតិកម្ពុជា APF ត្រូវបំពេញ ចាប់តាំងពីពេលនេះ រហូតដល់ពេលដំណើរការកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF នាពេលខាងមុខផងដែរ។

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជាAPF បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំដើម្បីចែករំលែកព័ត៌មានបឋម អំពីការត្រៀមរៀបចំទទួលកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍APF។  ឯកឧត្ដមបណ្ឌិតសង្ឃឹមថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ នឹងរួមសហការគ្នាត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍APFដែលរៀបចំធ្វើនៅកម្ពុជានាពេលខាងមុខទទួលបានជោគជ័យ។

សូមបញ្ជាក់ថា កម្ពុជា​បាន​ចូល​ជា​សមាជិកសភា​និយាយ​ភាសា​បារាំង​ APF​ ចាប់​តាំង​ពី​ឆ្នាំ១​៩៦៧​មក។ រហូត​មក​ទល់​នឹង​ពេលនេះ​APF មាន​សមាជិក​ជាង៤០​ប្រទេស​ក្នុង​ពិភព​លោក។ ដើម្បីរួមចំណែកក្នុងវេទិកាសភាអន្តរជាតិមួយនេះ សភាកម្ពុជាបានរៀបចំតែងតាំងក្រុមសភាជាតិកម្ពុជា នៃសភា និយាយភាសាបារាំង APFដោយមាន៖

ក-គណៈកម្មាធិការអចិន្ត្រៃយ៍

ខ-គណៈកម្មការជំនាញចំនួន៤ មាន ១-គណៈកម្មការនយោបាយ ២-គណៈកម្មការកិច្ចការសភា ៣-គណៈកម្មការអប់រំ ទំនាក់ទំនង និងវប្បធម៌ ៤-គណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

គ- បណ្ដាញសមាជិកសភានៃសភានិយាយភាសាបារាំងចំនួន៣ មាន ១-បណ្ដាញសភាស្ត្រី ២-បណ្ដាញសមាជិកសភាប្រយុទ្ធនឹងមេរោគអេដស៍ និងជម្ងឺអេដស៍ ជម្ងឺរបេង និងជម្ងឺគ្រុនចាញ់ ៣-បណ្ដាញសមាជិកសភាវ័យក្មេង ឃ-លេខាធិការដ្ឋានរដ្ឋបាលនិងទីប្រឹក្សា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន