អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី១រដ្ឋសភាកម្ពុជា ស្នើដល់រដ្ឋសភាឡាវការពារអ្នកវិនិយោគទុនខ្មែរ និងជំរុញអ្នកវិនិយោគ និងអ្នកទេសចរឡាវមកកម្ពុជាបន្ថែមទៀត
អនុប្រធានទី១រដ្ឋសភាកម្ពុជា ស្នើដល់រដ្ឋសភាឡាវការពារអ្នកវិនិយោគទុនខ្មែរ និងជំរុញអ្នកវិនិយោគ និងអ្នកទេសចរឡាវមកកម្ពុជាបន្ថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/12/2019 1:29:12 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម សាយថុង កែវឌួងឌី (Saythong Keodouangdy) ប្រធានគណៈកម្មការនីតិកម្ម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ខណៈដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ថាមានសារៈសំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំបន្ថែមឡើង។

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ងួន ញុិល បានស្នេីសុំតំណាងរដ្ឋសភាឡាវ ជួយការពារអ្នកវិនិយោគទុនកម្ពុជា ដែលកំពុងបណ្តាក់ទុនរកស៊ី នៅក្នុងប្រទេសឡាវ។ អនុប្រធានទី១ដ្ឋសភា ក៏បានស្នើសុំរដ្ឋសភាឡាវជួយជំរុញ ផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគទុន និងអ្នកទេសចរណ៍ឡាវ មកបណ្តាក់ទុន និងកម្សាន្តនៅកម្ពុជាឲ្យបានច្រើនឡើង ខណៈដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាព និងលើកទឹកចិត្តបើកទូលាយដល់អ្នក វិនិយោគទុនបរទេសទំាងអស់។

ឯកឧត្តម សាយថុង កែវឌួងឌី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ពីការតាក់តែងច្បាប់ និងការអនុវត្តច្បាប់នៅកម្ពុជា។ នៅក្នុងជំនួបជាមួយអនុប្រធានទី១រដ្ឋសភា ឯកឧត្តមបានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន។ ឯកឧត្តមបានកោតសរសើរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងសុខសន្តិភាព និងជីវភាពសមរម្យ។ ចំពោះទំនាក់ទំនងប្រទេសទំាងពីរ ពិសេសទំនាក់ទំនងរដ្ឋសភាកម្ពុជា និងឡាវនោះ ឯកឧត្តមប្រធាន គណៈប្រតិភូបានគូសបញ្ជាក់ថា កម្ពុជា និងឡាវ មានសាមគ្គីភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល គំាទ្រប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយថុង កែវឌួងឌី អនុប្រធានទី១រដ្ឋសភាកម្ពុជាបានជម្រាបគណៈប្រតិភូ រដ្ឋសភាឡាវ ពីស្ថានភាពនយោបាយនៅកម្ពុជាផងដែរ។ ពិសេសដំណើការរបស់រដ្ឋសភានីតិកាលទី៦នេះ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា រដ្ឋសភានីតិកាលទី៦ បានកើតចេញពីការបោះឆ្នោតដោយសេរីពហុបក្ស។ មានគណបក្សដល់ទៅចំនួន២០បានចូលរួម នៅក្នុងការបោះឆ្នោតកាលពី ខែកក្កដា​ ឆ្នាំ២០១៨ ហើយគណបក្សប្រជាជនកម្ពុជាត្រូវបានពលរដ្ឋផ្តល់សេចក្តីទុកចិត្តយ៉ាងច្រើនលើសលប់ ក្នុងការដឹកនាំប្រទេសបន្តទៀត ដោយមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ចាប់តាំងពីអាណត្តិទី១រហូតមកដល់អាណត្តិទី៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តច្បាប់បានចំនួន៥២៣ ដើម្បីបម្រើផលប្រយោជន៍ ប្រទេសជាតិ និងប្រជាជន ។

ទំាង ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាឡាវ បានប្តេជ្ញារួមគ្នា​ថានឹងខិតខំកសាង ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជា និងឡាវឲ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ បានកំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិ- បត្តិការយ៉ាងល្អ ទាំងក្នុងក្របខណ្ឌពហុភាគី និងក្របខណ្ឌទ្វេភាគី។ នេះបើតាមការគូសបញ្ជាក់របស់ភាគីទំាងពីរនៅក្នុងជំនួបពិភាក្សាការងារនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន