លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីអំពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ សមាជិកសភាជួបតំណាងរាជរដ្ឋាភិបាលដើម្បីសិក្សាឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម__ រដ្ឋសភា និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព__ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដំណើរការទៅល្អ និងបានបញ្ចប់ដោយជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រមូលពន្ធនានាលើសផែនការក្នុងឆ្នាំ២០១៨
អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រមូលពន្ធនានាលើសផែនការក្នុងឆ្នាំ២០១៨
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/8/2019 1:52:29 AM )

ឯកឧត្តម សួន បវរ គណៈអភិបាលខេត្តបន្ទាយមានជ័យបានជម្រាបជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ថា នៅឆ្នាំ២០១៨កន្លងមកនេះ សាខាគយ និងរដ្ឋាករ បានប្រមូលចំណូលប្រាក់ពន្ធសរុបជាង ១៣២២ពាន់លានរៀល ស្មើនឹង១១៣,៣២%នៃផែនការ ធៀបនឹងឆ្នាំ២០១៧ បានកើនឡើងប្រមាណជាង ៣៨២ពាន់លានរៀល។ ចំណូលប្រាក់ពិន័យពីការបង្ក្រាបបទល្មើសគេចពន្ធសរុបប្រមាណជាង ១០ពាន់លានរៀល។ លោកអភិបាលបានគូសបញ្ជាក់ថា ទំនិញនាំចូលដែលផ្តល់ចំណូលខ្ពស់រួមមាន រថយន្ត ម៉ូតូ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងគ្រឿងសំណង់ដូចជា ដែក ស៊ីម៉ង់ត៍ ជាដើម។

ឯកឧត្តម សួន បវរ បានលើកឡើងបន្តថា ចំពោះចំណូលរបស់សាខាពន្ធដាខេត្តវិញ បានសរុបប្រមាណ៦១ពាន់លានរៀល កើនជាងឆ្នាំ២០១៧ ចំនួនជាង២៩ពាន់លានរៀល។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រមូលរបស់ខេត្តនៅមិនទាន់បាន១០០%នោះទេ ដោយសារមាន បញ្ហាប្រឈមមួយចំនួន ដូចជាសកម្មភាពលួចគេចពន្ធ ការខ្វះខាតមន្រ្តីជំនាញប្រចំាការច្រកទ្វារព្រំដែនជាដើម។ ខេត្តមានច្រកទ្វារអន្តរជាតិចំនួន៤ និងច្រករបៀងចំនួន៦១។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកា គណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យសិក្សាការងារប្រមូលពន្ធដារនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩។ បន្ទាប់ពីបាន ស្តាប់របាយការណ៍ពីថ្នាក់ដឹកនាំខេត្ត ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះសមត្ថកិច្ចគ្រប់ជំនាញ និងថ្នាក់ដឹកនាំ ខេត្ត ដែលបានខិតខំបំពេញភារកិច្ចតាមតួនាទីក្នុងការបម្រើប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតរដ្ឋសភា បានស្នើដល់អាជ្ញាធរខិតខំប្រមូលពន្ធ និងបំពេញការងារឲ្យហ្មត់ចត់ ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាពខ្ពស់ ពីព្រោះ ថាប្រាក់បង់ពន្ធនានានេះ មានសារៈសំខាន់ណាស់ក្នុងការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គមក៏ដូចជាលើកកម្ពស់ជីវភាពមន្រ្តីរាជការ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន