អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់របបសន្តិសុខសង្គម ដែលឲ្យបុគ្គលិកវិស័យឯកជន និងមន្រ្តីរាជការ មានប្រាក់សោធននិវត្តន៍ដូចគ្នា
រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់របបសន្តិសុខសង្គម ដែលឲ្យបុគ្គលិកវិស័យឯកជន និងមន្រ្តីរាជការ មានប្រាក់សោធននិវត្តន៍ដូចគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/6/2019 7:17:55 PM )

តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ពីសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

លោកជំទាវ ងួន សុខា បានមានប្រសាសន៏ថា បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា ចាប់ពី ឆ្នាំ២០១៩ទៅ វិស័យឯកជននឹងមានរបបសោធននិវត្តន៍ដូចមន្រ្តីរាជការដែរ ក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងផ្សេងៗទៀត បានរួមគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់នេះ មានជំពូកមួយនិយាយពីរបប សោធននិវត្តន៍។

លោកជំទាវ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តថា នៅក្នុងរបបសោធននិវត្តន៍នៃច្បាប់ថ្មីនេះ នឹងបញ្ចូលការដាក់អោយអនុវត្តនូវ របបសោធននិវត្តន៍សម្រាប់វិស័យឯកជន និងការធ្វើកំណែទម្រង់របបសោធននិវត្តន៍មន្រ្តីរាជការដែលមានស្រាប់។ សេចក្តីព្រាងច្បាប់ថ្មី បានកំណត់ថា មន្រ្តីរាជការដែលធ្វើការបាន៣០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ៦០ភាគរយ នៃប្រាក់បៀវត្សរ៍សរុប ដែលខុសពីបច្ចុប្បន្នមន្រ្តីរាជការ ចូលនិវត្តន៍ទទួលបានប្រាក់សោធននិវត្តន៍៨០ភាគរយនៃប្រាក់បៀវត្សរ៍មូលដ្ឋាន។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ ឯកភាពចំពោះគោលបំណងដែលចង់អោយមានគោលការណ៍រួមគ្នា រវាងស្ថប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ ឬជាមួយវិស័យឯកជននៅលើចំនុចខ្លះនោះ។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកមានច្បាប់មួយចំនួនហើយ ដែលស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឬវិស័យឯកជន បានអនុវត្តរួមគ្នាដូចជាច្បាប់ពន្ធដារ ច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ ច្បាប់លទ្ធកម្ម ដូចេ្នះច្បាប់របបសន្តិសុខសង្គមក៏អាចអនុវត្ត បានទាំងអស់គ្នាដែរ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ ដំឡើងប្រាក់បៀវត្សរ៍ និងការទទួលបានអត្ថប្រយោជន៍នានាជូនមន្រ្តីរាជការ  កម្មករ និយោជិក ដែលធ្វើឲ្យជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើង។ សម្រាប់សេចក្តីព្រាងច្បាប់ថ្មី ឯកឧត្តមបានស្នើដល់នាយកដ្ឋានពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាឲ្យបានលម្អិតបន្ថែមទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន