អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វិទ្យាស្ថានសភាកម្ពុជា ធ្វើបទបង្ហាញជូនគណៈកម្មការទី២នៃរដ្ឋសភា អំពីវិមជ្ឈការហិរញ្ញវត្ថុរបស់ខេត្តបន្ទាយមានជ័យ
វិទ្យាស្ថានសភាកម្ពុជា ធ្វើបទបង្ហាញជូនគណៈកម្មការទី២នៃរដ្ឋសភា អំពីវិមជ្ឈការហិរញ្ញវត្ថុរបស់ខេត្តបន្ទាយមានជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/4/2019 8:44:09 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានស្តីទីគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញ ស្ដីពីវិមជ្ឈការហិរញ្ញវត្ថុរបស់ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយវិទ្យាស្ថានសភាកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

លោក កឹម សៀករតនៈ អ្នកស្រាវជ្រាវកម្មវិធីបណ្តុះបណ្តាលសមត្ថភាពការវិភាគសារពន្ធ មកពីវិទ្យាស្ថានសភាកម្ពុជា បានមានប្រសាសន៍ថា ក្នុងបទបង្ហាញរបស់វិទ្យាស្ថានសភាកម្ពុជានាពេលនេះ គឺចង់ចែករំលែកបទពិសោធន៍ ជូនសមាជិក សមាជិកាគណៈកម្មការ លើការវិភាគ ការវិវឌ្ឍ នៃវិមជ្ឈការហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ទាក់ទិននឹងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ចំណូលថវិកាថ្នាក់ក្រោមជាតិ និងការប្រៀបធៀបចំណាយថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានលើកឡើងបង្ហាញអំពីថវិកាថ្នាក់ក្រោមជាតិរបស់ខេត្តបន្ទាយមានជ័យ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ថា​ មានអត្រា កំណើនមធ្យម១៥% ចំណូលរដ្ឋបាលក្រុង ស្រុក មានអត្រាកំណើនមធ្យម២៤% ចំណូលថវិការដ្ឋបាលឃុំសង្កាត់មានអត្រាកំណើនមធ្យម១៧% ហើយចំណូលថវិកាសរុបខេត្តបន្ទាយមានជ័យ មានអត្រាកំណើនមធ្យម១៧% បើពិនិត្យជារួមឃើញមានការកើនឡើង។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ឆ្លងតាមរយៈបទបង្ហាញនេះ វាគឺជាមធ្យោបាយមួយជួយដល់សមាជិកសមាជិកាគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មានព័ត៌មានបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការចុះទៅសិក្សាស្រាវជ្រាវ អំពីការប្រមូល ថវិកាជាតិនៅខេត្តបន្ទាយមានជ័យនាពេលខាងមុខ។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះវិទ្យាស្ថានសភាកម្ពុជាដែលតែងបានសហការ និងជួយជ្រោមជ្រែងជួយដល់ស្ថាប័ននីតិប្បញ្ញត្តិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន