ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ__ គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក__ អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី៖ ជាកិត្តិយសណាស់ដែលកិច្ចប្រជុំសមាជិកសភាស្រ្តី ក្លាយជាកិច្ចប្រជុំផ្លូវការរបស់APPF ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
លោកជំទាវ ឃួន សុដារី៖ ជាកិត្តិយសណាស់ដែលកិច្ចប្រជុំសមាជិកសភាស្រ្តី ក្លាយជាកិច្ចប្រជុំផ្លូវការរបស់APPF ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/9/2019 6:59:18 AM )

លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្ត្រី នៃកិច្ចប្រជុំលើកទី២៧​ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) បានមានប្រសាសន៍ថា សភាកម្ពុជាមានកិត្តិយសណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ វេទិកាសភាអាសុី-ប៉ាសុីហ្វិកដ៏ធំមួយនេះ។ ជាពិសេសទៅទៀត នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កិច្ចប្រជុំសមាជិ​កសភាស្ត្រី APPF បាន ក្លាយជាកិច្ចប្រជុំផ្លូវការនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិ​ក​នេះ​។ លោកជំទាវបានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ​មើល​វឌ្ឍន​ភាព​កា​រងារ និងធ្វើការបែងចែកភារកិច្ចដល់ក្រុមការងារទទួលខុសត្រូវឲ្យបានច្បាស់ លាស់នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ​ APPF ដែលនឹងឈានចូលមកដល់ក្នុងពេលខាង​មុខនេះ។

សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប​។ នៅក្នុងកិច្ចប្រជុំប្រចំាឆ្នាំAPPFនេះ មានកិច្ចប្រជុំតាមវិស័យជាច្រើន ដែលមានដូចជា វិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចប្រជុំសមាជិកសភាស្រ្តីនេះជាដើម​។ កិច្ចប្រជុំសមាជិកសភាស្រ្តី APPF កន្លងមក​ មិនទាន់ក្លាយជាកិច្ចប្រជុំផ្លូវការនោះទេ ទើបតែនៅក្នុងកិច្ចប្រជុំលើកទី២៧ ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះទេ ទើបកិច្ចប្រជុំសមាជិក សភាស្រ្តី APPF បានក្លាយជាកិច្ចប្រជុំផ្លូវការAPPF ជាលើកដំបូង។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលមានការចូលរួមពីសមាជិកាសភាជាស្ត្រី តំណាងក្រសួងកិច្ចការនារី តំណាងវិទ្យាស្ថានសភា កម្ពុជា មន្ត្រីនៃលេខាធិការដ្ឋានជាតិAPPF និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ថា កិច្ចប្រជុំវិស័យ សមាជិកសភាស្ត្រី គឺនឹងត្រូវចាប់ផ្ដើមជាលើកទី១ នៅក្នុងកិច្ចប្រជុំAPPF លើកទី២៧ នៅប្រទេសកម្ពុជា។ ដូច្នេះក្រុមការងារទាំងអស់ត្រូវ យកចិត្តទុកដាក់ក្នុងការរៀបចំ ដើម្បីឲ្យដំណើរការកិច្ចប្រជុំវិស័យនេះទទួលបានជោគជ័យ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារទំាងអស់ដែលបានខិតខំសិក្សាស្រាវជ្រាវ និងផ្តល់ជាគំនិតទ​ស្សនៈល្អៗ ជាវិភាគទានសំខាន់សម្រាប់លើកយកទៅពិភាក្សា នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ​។

មានប្រធានបទចំនួនបីដែលកិច្ចប្រជុំសមាជិកសភាស្រ្តីAPPF នឹងលើកយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី២៧ APPF ដែលសភា កម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ ប្រធានបទទំាងបីនោះមាន ទី១-​ពង្រឹងភាពជាដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសមភាពយេនឌ័រ និងការផ្ដល់ ភាពអង់អាចដល់ស្រ្តី និងកុមារី ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទី២-​ធានាការផ្ដល់សមភាពរវាងស្ត្រី និងបុរស ក្នុងវិស័យ អប់រំ វិជ្ជាជីវៈ បច្ចេកទេស និងព័ត៌មានវិទ្យា ដើម្បីសន្តិភាព និងសម្រេចបាន នូវគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព។ ទី៣-​លើកកម្ពស់ សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត។

សូមបញ្ជាក់ថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parlia​mentary Forum” បានបង្កើតឡើងនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភា​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាល​ពី​ឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPFមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន