អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ Drafting Committee និងការងារ Working Group សម្រាប់កិច្ចប្រជុំ APPF
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ Drafting Committee និងការងារ Working Group សម្រាប់កិច្ចប្រជុំ APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/8/2019 12:33:28 AM )

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ Drafting Committee និងការងារ Working Group។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា មានការចូលរួមពីសមាជិក សមាជិកា រដ្ឋសភា និងក្រុមការងារ នៃលេខាធិការដ្ឋានជាតិ APPF។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភាកម្ពុជាម្ចាស់ផ្ទះ គឺកាន់តែកៀកដល់ ថ្ងៃដែលត្រូវប្រារព្ធជាផ្លូវការហើយ គឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ខាងមុខ។ ជាការពិតគ្រប់ផ្នែកសុទ្ធតែបានត្រៀមលក្ខណៈសម្បត្តិ ក្នុងការរៀបចំរួចរាល់អស់ហើយ តែការងារ Drafting Committee និងការងារ Working Group គឺជាការងារដែលត្រូវធ្វើនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ កំពុងដំណើរការ ដែលទាមទារឲ្យក្រុមការងារ ត្រូវយកចិត្តទុកដាក់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា សហការគ្នា និងជួយគ្នា ក្នុងការរៀបចំ នៅក្នុងពេលនៃកិច្ចប្រជុំនោះ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parlia mentary Forum” បានបង្កើតឡើងនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្នAPPFមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។ វេទិកានេះតែងតែមានកិច្ចប្រជុំប្រចំាឆ្នាំជាទៀងទាត់ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នា ធ្វើជាប្រធាន។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ គឺសភាកម្ពុជាជាអ្នកទទួលវេនធ្វើជាប្រធានរៀបចំកិច្ចប្រជុំ នឹងរៀបចំធ្វើនៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ ទី១៧ ខែមករា ឆ្នាំ២០១៩ខាងមុខ៕

អត្ថបទ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន