អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី១រដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្តែងសិល្បៈអបអរទិវា៧មករា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
អនុប្រធានទី១រដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្តែងសិល្បៈអបអរទិវា៧មករា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/4/2019 2:35:19 AM )

ឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី១រដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្តែងសិល្បៈចម្រុះ អបអរសាទរទិវាជ័យជំនះ៧មករា លើកទី៤០ នៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

សិល្បៈដែលបានសម្តែងនាឱកាសនោះ បានសម្តែងពីទារុណកម្មរបស់ពលរដ្ឋខ្មែររស់នៅយ៉ាងវេទនានៅក្នុងរបបអាវខ្មៅ គ្មានសាសនា ធ្វើការជាទម្ងន់ គ្មានអាហារទទួលទានគ្រប់គ្រាន់ និងទទួលរងការធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងឃោឃៅ។ ការសម្តែងសិល្បៈនេះ មានការចូលរួមទស្សនាពី សំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លោកសាស្រ្តាចារ្យ សិស្ស និស្សិត មកពីគ្រឹះស្ថានឧត្តមសិក្សា ប្រមាណ២០។

ឯកឧត្តមបណ្ឌិត ងួន ញុិល បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំឱ្យមានការសម្តែងសិល្បៈនេះ ជាការសំខាន់ណាស់ ដើម្បីរំលឹកដល់ ការឈឺចាប់ពីមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យ ធ្វើបាបប្រជាពលរដ្ឋខ្មែរ និងបានសម្លាប់ប្រជាជនខ្លួនឯងអស់ ប្រមាណជាង៣លាននាក់។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា មហាជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឱ្យរួច ផុតពីការកាប់សម្លាប់។ ៧មករា​ ឆ្នាំ១៩៧៩ បានផ្តល់ជីវិតទី២ ជូនប្រជាពលរដ្ឋហើយបានបើកសករាជថ្មីដល់កម្ពុជា។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ជ័យជំនះ៧មករា ពិតជាមានអត្ថន័យ និងខ្លឹមសារជាប្រវត្តិសាស្ត្រធំធេងណាស់។ ៧មករា ឆ្នាំ១៩៧៩ កើតឡើង ដោយសារការខិតខំតស៊ូ ដោយមនសិការស្នេហាជាតិដ៏មុះមុតរបស់កុលបុត្រខ្មែរស្នេហាជាតិ មាន សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ជាដើម។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានសំណាងដែលមានកុលបុត្រដ៏ឆ្នើមៗ ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់អាយុជីវិត ដើម្បីជាតិ និងប្រជាជន ហើយក្រោយមកទៀត បានដាក់ចេញនូវគោលនយោបាយ ឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមទាំងស្រុង នៅឆ្នាំ១៩៩៨។

ការសម្តែងសិល្បៈ ដែលរំលឹកពីការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជានៅពេលនេះ ស្របពេលខួប៤០ឆ្នាំនៃថ្ងៃជ័យជំនះ៧មករាខិតជិតមកដល់។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញើដល់សិស្ស និស្សិត យុវជនជំនាន់ក្រោយទាំងអស់ ត្រូវខិតខំថែរក្សាសុខសន្តិភាព ដែលមាននាពេលនេះ ធ្វើយ៉ាងណាកុំអោយប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្រ្គាមជាថ្មីទៀត។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន