អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម APPF ទទួលបានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៩ សម្រាប់លើកយកទៅប្រជុំ
វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម APPF ទទួលបានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៩ សម្រាប់លើកយកទៅប្រជុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/3/2019 6:54:40 AM )

វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាវិស័យមួយ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF បានទទួលសេចក្តីព្រាងសេចក្តីសម្រេចចំនួន៩ ពីប្រទេសសមាជិក APPF ដើម្បីលើកយកទៅប្រជុំពិភាក្សានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពាក់កណ្តាលខែមករានេះ។

ឯកឧត្តម ឈួន ឡេង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងាររៀបចំខ្លឹមសារ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ បានប្រជុំពិនិត្យសេចក្តីព្រាង សេចក្តីសម្រេចទាំងនោះ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។

ឯកឧត្តមបានស្នើដល់ក្រុមការងារ អោយនិពិត្យខ្លឹមសារសេចក្តីព្រាងសេចក្តីសម្រេចទាំងនោះ អោយបានល្អិតល្អន់ និងធ្វើការស្រាវជ្រាវពីលទ្ធផល នៃកិច្ចប្រជុំឆ្នាំមុនៗ ដើម្បីជាឯកសារជំនួយស្មារតី ធ្វើយ៉ាងណាអោយការប្រជុំ APPF នៅកម្ពុជាទទួលបានជោគជ័យ ឆ្លើយតបសភាពការណ៍ជាក់ស្តែង បម្រើដល់ផលប្រយោជន៍រួម។

សូមជម្រាបថា​ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៧​ ខែមករា ឆ្នាំ២០១៩នេះ នៅខេត្តសៀមរាប៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន