អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់សភានៃប្រទេសទាំងពីរ__ គណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងវៀតណាម ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង__ លោកជំទាវ ឃួន សុដារី ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោកជំទាវ ង្វៀន ធិគិមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម__ លោកជំទាវ ឃួន សុដារី៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាផលិតវីដេអូ​ ស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៧​ នៃវេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ពាក់កណ្តាលខែមករានេះ
រដ្ឋសភាផលិតវីដេអូ​ ស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៧​ នៃវេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ពាក់កណ្តាលខែមករានេះ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (1/2/2019 2:19:28 AM )

 

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ ​ នៃវេទិកា​ស​ភា​អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០១៩​ ​នៅ​ខេត្តសៀមរាប ក្រោម​ប្រធានបទ “ការពង្រឹងភាពជាដៃ​គូសភា ដើម្បី​សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកប ដោយចីរភាព”។ មុនកិច្ចប្រជុំនេះមកដល់ រដ្ឋសភាបានផលិត​ឯក​សារវី​ដេអូមួយ រៀបរាប់ពីព្រឹត្តិការណ៍ដ៏សំខាន់​នេះ ដោយគូសបញ្ជាក់ថា​ ការទទួលធ្ចើ ជាម្ចាស់ផ្ទះ​កិច្ចប្រជុំ APPF នេះ ជាជោគជ័យ​វិស័​យ​ការទូតសភាកម្ពុជា។

វីដេអូឯកសារដែលមានរយៈពេលប្រមាណ៧នាទី បានរៀបរាប់ពីកម្ពុជាដែលជាប្រទេសមួយ បានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនទស្សវត្សរ៍ ប៉ុន្តែនៅក្នុង រយៈពេលចុងក្រោយនេះ បានរំដោះ​ខ្លួន​ចេញពីសង្រ្គាម។ កម្ពុជាក្លាយជាកោះសន្តិភាព ដែលមានការអភិវឌ្ឍ និងសុខសន្តិភាព ពេញផ្ទៃ​ប្រ​ទេស​។ តាមរយៈ​វីដេអូ​នោះ បានគូសបញ្ជាក់ថា​ សន្តិភាពដែលកម្ពុជាទទួលបាននាពេល​បច្ចុប្បន្ន​នេះ បានមកពីកិច្ចខិត​ខំប្រឹង​ប្រែងរបស់ឥស្សរជនជាន់ខ្ពស់ កម្ពុជាពីររូបគឺព្រះករុណាព្រះបាទ​ សម្តេច​ព្រះនរោត្តមសីហនុ ​ព្រះ​បរមរតន​កោដ្ឋ​ អតីតព្រះមហាវីរក្សត្រ និង​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្រ្តី​។

ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍ កម្ពុជាទទួលបានជោគជ័យខាងវិស័យការទូតសភា​ផង​ដែរ។ វីដេអូឯកសារដែលផលិតដោយរដ្ឋសភា បានលើក ឡើងថា ក្រោមការដឹកនាំរបស់សម្តេច​អគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សភាកម្ពុជាបានក្លាយជាសមាជិកវេទិកានិង​អង្គ​ការ​សភាធំៗនៅ​ក្នុង​ពិភព​លោក និងតំបន់ មានដូចជា សហភាពអន្តរសភា (IPU) អន្តរស​ភា​អា​ស៊ាន( AIPA) សភាតំបន់​អាស៊ី​( APA) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក( APPF) នេះជាដើម។ ក្នុងនាមជាសមាជិក អង្គការ សភាទំាងនោះ សភាកម្ពុជាមានសមត្ថភាព និង​លទ្ធ​ភាព​ក្នុង​ការ​រៀបចំកិច្ចប្រជុំ និងមហាសន្និបាត អង្គការឬសមាគមសភាទំាងនោះជាបន្ត​បន្ទាប់ ។ ​សក​ម្មភាព​ទំាងនេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មភាពរបស់សភាកម្ពុជា ក្នុងការ​ពង្រឹង​យន្តការសភា សម្រាប់ដោះ​ស្រាយ​បញ្ហា​សង្គម​ក្នុងតំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​។

សូមទស្សនាវីដេអូឯកសារ ដែលរដ្ឋសភាបានផលិតទំាងស្រុង ដូចខាងក្រោមនេះ៖