អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាបានត្រៀមរៀបចំចងក្រងឯកសារកិច្ចប្រជុំលើកទី២៧ APPF រួចរាល់
សភាកម្ពុជាបានត្រៀមរៀបចំចងក្រងឯកសារកិច្ចប្រជុំលើកទី២៧ APPF រួចរាល់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/6/2018 12:45:06 AM )

ឯកសារនានាដែលបម្រើដល់កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា(APPF) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំនាខែមករាឆ្នាំ២០១៩ ខាងមុខនេះ បានតាក់តែងចងក្រងរួចអស់ហើយ ដែលមានដូចជា សេចក្តីព្រាងសេចក្តីសម្រេច មូលបទកិច្ចប្រជុំ ប្រធានបទតាមវិស័យនីមួយៗ ដោយរង់ចំាតែការត្រួតពិនិត្យសម្រេចពីថ្នាក់ដឹកនាំប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ ដែលជម្រាបជូន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅព្រឹកថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០១៨ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល​ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅអនុវត្តបន្ត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ដោយនៅក្នុងនោះ កិច្ចប្រជុំបានស្តាប់របាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពីក្រុមការងារលេខាធិការដ្ឋានជាតិ APPF និងពីអនុគណៈកម្មការទទួលបន្ទុកការងារផ្សេងៗ ដូចជាអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការខ្លឹមសារ អនុគណៈកម្មការ ពិធីការ និងដឹកជញ្ជូន អនុគណៈកម្មការសន្តិសុខ និងអនុគណៈកម្មការព័ត៌មាន និងICT ជាដើម។

តាមអនុគណៈកម្មការនីមួយៗ បានអនុវត្តការងារទៅតាមប្រតិទិនរៀងៗខ្លួន។ សូមជម្រាបថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឆ្នាំ លើកទី២៧ APPF ដែលមានសមាជិក២៧ប្រទេស នៅខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧នេះ បានពិភាក្សាយ៉ាងលម្អិតអំពីទិដ្ឋភាពថ្ងៃបើកកិច្ចប្រជុំ ការអញ្ជើញ ចូលរួមរបស់ឥស្សរជនជាតិ និងអន្តរជាតិ ពិសេសការដឹកនាំកិច្ចប្រជុំតាមវិស័យនានា ដែលក្នុងនាមម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ត្រូវត្រួតពិនិត្យឲ្យច្បាស់- លាស់ ដើម្បីឲ្យកិច្ចប្រជុំដំណើរទៅស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ APPF។​

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញការងាររបស់ ឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការនានា និងមន្រ្តី ក្រុមការងារលេខាធិការដ្ឋានជាតិAPPFទំាងអស់។ ឯកឧត្តមបានស្នើសុំឲ្យក្រុមការ​ងារទំាងអស់ បន្តការងារត្រៀមរៀបចំនេះបន្តទៀត ដោយមានការ ទទួលខុសត្រូវខ្ពស់រហូតដល់កិច្ចប្រជុំបានបញ្ចប់ដោយទទួលបានជោគជ័យ។

សូមជម្រាបថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២៧ APPF នៅពេលនេះ ​ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ និងការប្រកាស បើកក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC​) ចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩​​ផងដែរ។ ព្រឹត្តិការណ៍ទំាងពីរនេះ កម្ពុជាបានសម្រេចរៀបចំរួមគ្នា នៅទីតំាង តែមួយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន