អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF
ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំ APPF
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/4/2018 3:54:15 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋាន APPF ជាតិ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ ២០១៩។

កិច្ចប្រជុំនេះ បានត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមកតាមប្រតិទិនការងារ និងទិសដៅការងារអនុវត្តបន្ត។ បញ្ហាសំខាន់ៗដែលបាន ពិភាក្សានៅក្នុងកិច្ចប្រជុំនេះ គឺបញ្ហាពិធីការនៅពេលប្រជុំ របៀបរបបនៃកិច្ចប្រជុំ ព្រមទាំងខ្លឹមសារកិច្ចប្រជុំជាដើម។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នេះ បានពិភាក្សាពីបទពិសោធន៍បណ្តាប្រទេសនានាដែលបានរៀបចំកន្លងមក ដូចជាប្រទេសវៀតណាមជាដើម។ វៀតណាមដែលរៀបចំកិច្ចប្រជុំ APPF លើកទី២៦ កាលដើមឆ្នាំ២០១៨នេះ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន (APPF) មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៤ ខែធ្នូនេះ ក៏បានស្តាប់របាយការណ៍ពីក្រុមការងារ លើការងារទំនាក់ទំនងអន្តរជាតិផងដែរ។ ពិសេសការចុះឈ្មោះចូលរួម កិច្ចប្រជុំរបស់សមាជិកAPPF។ ក្នុងកិច្ចប្រជុំដដែលនេះ ក៏បានលើកឡើងពីបញ្ហាខ្លឹមសារនៃកិច្ចប្រជុំផងដែរដូចជាប្រធានបទតាមវិស័យ និងទស្សនៈ- ទាន តាមប្រធានបទជាដើម។ ខ្លឹមសារនានាពាក់ព័ន្ធនឹងកិច្ចប្រជុំ ដែលមកដល់ពេលនេះ បានសម្រេចរួចរាល់អស់ហើយ នៅចាំតែថ្នាក់ដឹកនាំពិនិត្យ និងសម្រេចប៉ុណ្ណោះ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF គ្រោងធ្វើនៅខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ ឯកឧត្តម ឡេង ប៉េងឡុង បានជំរុញ ក្រុមការងារទាំងអស់ខិតខំបំពេញការងារបន្តទៀត ដើម្បីអោយការរៀបចំកិច្ចប្រជុំលើកទី២៧ APPFនេះ ទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន