លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីអំពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ សមាជិកសភាជួបតំណាងរាជរដ្ឋាភិបាលដើម្បីសិក្សាឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម__ រដ្ឋសភា និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព__ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដំណើរការទៅល្អ និងបានបញ្ចប់ដោយជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេច ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្ត មុនប្រារព្ធខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ
សម្តេច ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្ត មុនប្រារព្ធខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/1/2018 7:37:26 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ នៅរសៀលថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងសូត្រមន្ត សូមសេចក្តីសុខ​ សិរីសួស្តី នៅបរិវេណវិមានអនុស្សាវរីយ៍២ធ្នូ នាស្រុកស្នួល ខេត្តក្រចេះ មុនការប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ នៅថ្ងៃទី២​ធ្នូ ស្អែកនេះ។

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបង្កើតនៅថ្ងៃទី២​ ខែធ្នូ ឆ្នាំ១៩៧៨ និងបានផ្តួលរំលំរបបខ្មែរក្រហម នៅថ្ងៃទី៧​ ខែមករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំប្រារព្ធមិទ្ទីញមហាជនយ៉ាងអធិកអធមអបអរសាទរខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស ដ៏ធំមួយនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

បន្ទាប់ពីពិធីក្រុងពាលី និងសូត្រមន្តរួចមក នៅរសៀលថ្ងៃទី១ ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធររាជធានី ខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បុព្វការីជន វីរបុរស ស្នេហាជាតិ និងប្រជាពលរដ្ឋដែលបានពលីកម្មជីវិតដើម្បីប្រទេសជាតិផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន