អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/10/2018 10:53:11 PM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF បានលើកឡើងថា​ ការទទួលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក របស់សភាកម្ពុជានាពេល ខាងមុខនេះ​ គឺជាមុខមាត់ និងកិត្តិយសប្រទេសជាតិ និងថ្នាក់ដឹកនាំ ដូច្នេះឯកឧត្តមបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រុងប្រៀបរៀបចំដោយ យកចិត្តទុកដាក់ខ្ពស់ជាទីបំផុត​។

ឯកឧត្តមបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅបន្ត ក្នុងការត្រៀម រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧​ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនេះ អង្គប្រជុំបានស្តាប់របាយការណ៍ពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពីក្រុមការងារលេខាធិកា- រដ្ឋានជាតិAPPF​ និងពីអនុគណៈកម្មការទទួលបន្ទុកវិស័យនានា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ APPF បានលើកឡើងថា រហូតមកដល់ពេលនេះ​ ក្រុមការងារ លេខាធិការដ្ឋាន បានផ្ញើឯកសារមួយចំនួនទៅកាន់ក្រុមប្រទេស ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់APPF។ ឯកសារទាំងនោះមាន ប្រធានបទធំនៃកិច្ចប្រជុំ​ និងប្រធានបទតូចៗ តាមវិស័យ និងសេចក្តីព្រាងកម្មវិធីប្រជុំ​។

ឯកឧត្តមប្រធានក្រុមលេខាធិការដ្ឋានជាតិ បានគូសបញ្ជាក់ថា​ ប្រទេសសមាជិកគណៈកម្មាធិការប្រតិបត្តិ APPF បានឆ្លើយតបថា​បានទទួល និងបាន ប្រាប់មកវិញថា ប្រទេសសមាជិក APPF នឹងមានសេចក្តីព្រាងសេចក្តីសម្រេច ដាក់ចូលក្នុងកិច្ចប្រជុំលើកទី២៧នេះ។ ចំណែកប្រទេសជប៉ុន បានមាន មតិមួយចំនួនលើអ្វីដែលកម្ពុជាបានផ្ញើជូន។ “អ្វីដែលយើងត្រូវធ្វើបន្តទៀតគឺរង់ចាំទទួលសេចក្តីព្រាងសេចក្តីសម្រេចពីប្រទេសសមាជិកAPPF។ ហើយ យើងគ្រោងនឹងបញ្ជូនលិខិតអញ្ជើញចូលរួមប្រជុំផ្លូវការ ទៅកាន់សមាជិកAPPFទាំងអស់ ក្នុងពេលឆាប់ៗនេះ”។​​ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឡេង ប៉េងឡុង

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានជម្រាបកិច្ចប្រជុំថា ក្រុមការងារលេខាធិការដ្ឋានជាតិ APPF បានកំពុងធ្វើការងារតាមប្រតិទិនការងារដែលបាន កំណត់ និងត្រៀមខ្លួនបម្រើការងារជូនសមា​ជិក​សមាជិកាសភា តាមតម្រូវការជានិច្ច។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការនានាក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ក៏បាន រាយការណ៍ពីលទ្ធផលការងារជូនកិច្ចប្រជុំផងដែរ ដូចជា​ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភា ស្រ្តី។ ឯកឧត្តម ឈាង វុន ប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងICT។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងប្រឹក្សាយោបល់លើខ្លឹមសារ គ្រប់វិស័យរបស់គណៈប្រតិភូសភាកម្ពុជាឯកឧត្តម ហ៊ុន ណេង ប្រធានអនុគណៈកម្មការសន្តិសុខ និងលោកជំទាវ និន សាផុន ប្រធាន អនុគណៈកម្មការដឹកជញ្ជូន ជាដើម។

តាមសេចក្តីរាយការណ៍របស់ឯកឧត្តម លោកជំទាវ ខាងលើ បានគូសបញ្ជក់ថា ក្រុមការងារបានសម្រេចលទ្ធផលតាមទិសដៅនិងផែនការគ្រោងទុក។ ជាពិសេសដោយសារសភាកម្ពុជាមានបទពិសោធន៍ជាច្រើន នៅក្នុងការរៀបចំកិច្ចប្រជុំឬមហាសន្និបាតសភា ជាលក្ខណៈអន្តរជាតិបែបនេះ បានធ្វើ ឲ្យការទទួលខុសត្រូវរបស់សភាកម្ពុជានាពេលនេះ មិនមានភាពស្មុគស្មាញប៉ុន្មាននោះទេ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliam​e​n​tary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងឆ្នាំ ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន APPF មានសមាជិក ពេញសិទ្ធិចំនួន២៧ប្រទេស។ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រឆ្នាំលើកទី២៧ APPF នៅខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩ ក្រោមប្រធានបទ “ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញការងាររបស់ឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការនានា និងមន្រ្តី ក្រុមការងារលេខាធិការដ្ឋានជាតិAPPF ទាំងអស់។  ឯកឧត្តមបណ្ឌិតបានស្នើសុំឲ្យក្រុមការ​ងារទាំងអស់ បន្តការងារត្រៀមរៀបចំនេះបន្តទៀតដោយ មានការទទួលខុសត្រូវខ្ពស់ រហូតដល់កិច្ចប្រជុំបានបញ្ចប់ដោយទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ លើកទី២៧APPFនេះ ជាមុខមាត់កម្ពុជា ជាមុខមាត់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំទាំងអស់ ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាពតំបន់ និង ពិភពលោក។

ឯកឧត្តមប្រធានគណៈកម្មការរៀបចំ បានស្នើដល់អនុគណៈកម្មការទទួលបន្ទុកខ្លឹមសារកិច្ចប្រជុំ បន្តជំរុញបន្ថែមក្នុងការតាក់តែងខ្លឹមសារសុន្ទរកថា សម្រាប់ថ្នាក់ដឹកនាំ បទអន្តរាគមន៍តាមវិស័យនានា ជាពិសេសពន្លឿនការរៀបចំតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចទៅតាមខ្លឹមសារ នៃប្រធានបទ របស់វិស័យនីមួយៗ នៃកិច្ចប្រជុំ ដោយសហការជាមួយភាគីពាក់ព័ន្ធ ឲ្យ​ស្របតាមប្រតិទិនការងារ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន