ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត
រដូវភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ កាន់បិណ្ឌវេនទី១១ និង១២ នៅស្រុកកំណើត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/6/2018 12:40:54 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង លោកជំទាវ សៅ ទី ហេង សំរិន បានចូលរួមធ្វើបុណ្យ និងធ្វើទាន ជាមួយប្រជាពលរដ្ឋ ទូទាំងប្រទេសនៅក្នុងរដូវភ្ជុំបិណ្ឌនេះ។ ជាក់ស្តែង នៅថ្ងៃ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេច និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អមដំណើរសម្តេច ក្នុងការប្រតិបត្តិព្រះពុទ្ធសាសនាតាមទំនៀមទម្លាប់នេះ មាន ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឯកឧត្តម កែវ ពិសិដ្ឋ សមាជិករដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្រុមគ្រួសារ រួមនឹង ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារៈ រួមមានដូចជា អង្ករ៥បាវ ទឹកសុទ្ធ៦កេស ទឹកក្រូច៦កេស មី១កេសធំ ត្រីខ ទឹកដោះគោខាប់១កេស តែស្កសរ កាហ្វេ ទឹកត្រី៦យួរ ទឹកស៊ីអ៊ីវ៦យួរ និងបច្ច័យចំនួន១០លានរៀល វេរប្រគេនចំពោះ ព្រះសង្ឃគង់នៅក្នុងវត្តគីរីសុវណ្ណរាម ដោយសទ្ធាជ្រះថ្លាជាទីបំផុត។ ជាមួយគ្នានេះ សម្តេច និងលោកជំទាវ បានធ្វើទានចែកជូនលោកយាយជី លោកតាជី១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល។

សូមជម្រាបថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌជាច្រើនវត្តមកហើយ ហើយនៅ វេនទី១១ និង១២នេះ សម្តេច និងលោកជំទាវ បានអញ្ជើញធ្វើបុណ្យ និងធ្វើទាននៅតាមវត្តអារាមក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុក កំណើតផ្ទាល់របស់សម្តេច។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន