ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល
លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញកាន់បិណ្ឌទី១២ នៅវត្តប្រជុំនទី (ក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/6/2018 12:29:03 AM )

នៅព្រឹកថ្ងៃ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៨ លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងក្រុមគ្រួសារ អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ បាននាំយកចង្ហាន់ គ្រឿងឧបភោគ-បរិភោគ និងទេយ្យវត្ថុអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តប្រជុំនទី(ក្រពើហា) ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពីជួបជុំ ពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល និងព្រះសង្ឃចម្រើនព្រះបរិត្ត ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា រួចមក លោកជំទាវ ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ បង្សុកូល ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃឧទ្ទិស កុសលផលបុណ្យដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិសជូន តាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារ និង កសាងជាតិមាតុភូមិ និងប្រជាជនសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះ ចាប់កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកជំទាវ ឃួន សុដារី ក៏បាននាំយកបច្ច័យរបស់លោកជំទាវផ្ទាល់ បូករួមជាមួយបច្ច័យដែលបានមកពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការក្រោមឱវាទ សរុបចំនួន៣០លាន និង១១ម៉ឺនរៀល ប្រគេនដល់វត្តប្រជុំនទីហៅ (វត្តក្រពើហា) សម្រាប់ទុកចាត់ចែង និងកសាង នៅសមិទ្ធិផលនានាក្នុងវត្ត។

សូមជម្រាបថា​ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ​ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តអារាម ទូទាំងប្រទេស​ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ ឬនៅរស់រានមានជីវិតក្តី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន