ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ របស់ សមាជិក​ សមាជិការដ្ឋសភា​ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ​ និងបំណុល__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០១៩ សម្រាប់ទីប្រឹក្សា​ ជំនួយការ​ ព្រមទាំងមន្រ្តី​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា__ ប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រហ្ម ញាណវិចិត្រ__ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច ដែលនឹងក្លាយជាវិស័យហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា__ សារលិខិតរំលែកទុក្ខ ជូន លោកជំទាវ ឈឹម សុភាព និងក្រុមគ្រួសារ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋសភា ៖ ឯកឧត្តម នៃ ប៉េណា បានចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងបានលើកតម្កើងកិត្យានុភាពជាតិ
ប្រធានរដ្ឋសភា ៖ ឯកឧត្តម នៃ ប៉េណា បានចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងបានលើកតម្កើងកិត្យានុភាពជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/30/2018 8:45:35 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ សមាជិក សមាជិការដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៅព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារ​សព។

ឯកឧត្តម នៃ ប៉េណា បានទទួលមរណភាព កាលពីថ្ងៃសៅរិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។ ក្នុងសាររំលែកទុក្ខ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា មរណភាពរបស់ ឯកឧត្តម នៃ ប៉េណា ជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយ ព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការបម្រើជាតិ មាតុភូមិ គ្រប់កាលៈទេសៈ។​

សម្តេចប្រធានរដ្ឋសភា បានលើកឡើងនៅក្នុងសារលិខិតបន្តថា ក្នុងតួនាទីជាអនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម នៃ ប៉េណា បានបំពេញសកម្មភាព ដ៏ឧត្តុង្គឧត្តម ក្នុងការចូលរួមដឹកនាំព្រឹទ្ធសភា ដែលជាការរួមចំណែកក្នុងដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកតម្កើងកិត្យានុភាពជាតិ ទំាងក្នុងតំបន់ និងលើឆាកអន្តរជាតិ។​

សូមជម្រាបថា សព ឯកឧត្តម នៃ ប៉េណា ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស ច្រកទ្វាទីII បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងព្រឹកនេះដែរ ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ជាតំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានដឹកនាំមន្រ្តីអគ្គលេខាធិការដ្ឋាន រដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា និងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយគ្រួ​សារ​សពផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន