សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមហ៊ុនធំមួយរបស់ចិនស្នើសុំរដ្ឋសភាគំាទ្រការវិនិយោគរបស់ខ្លួននៅកម្ពុជា
ក្រុមហ៊ុនធំមួយរបស់ចិនស្នើសុំរដ្ឋសភាគំាទ្រការវិនិយោគរបស់ខ្លួននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/12/2018 8:45:58 PM )

លោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន សៀង​ហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូរបស់ប្រទេសចិន បានស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រ និងផ្តល់កិច្ចសហការដល់​ក្រុមហ៊ុនរបស់លោក ដែលមានបំណងយ៉ាងមុះមុត នៅក្នុងការវិនិយោគនៅកម្ពុជា ដែលជាផ្នែកមួយ ចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ។

លោក កឺ ឈួនបាវ បានលើកសំណើដូច្នេះ នៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសមជាមួយ សម្តេចប្រធាន រដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនសៀង​ហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូរបស់ប្រទេសចិន បានជម្រាបសម្តេចប្រធានថា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជា លោកបានសង្កេតឃើញពីសក្តានុពលយ៉ាងខ្លាំង របស់កម្ពុជា ហើយនៅពេលត្រឡប់ទៅប្រទេសចិនវិញ ក្រុមហ៊ុនលោកនឹងទាក់ទាញអ្នកវិនិយោគនានាមកបណ្តាក់ទុននៅកម្ពុជា។

ក្រុមហ៊ុនសៀង​ហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ  គឺជាក្រុមហ៊ុនធំរបស់ចិន ដែលមានទុនវិនិយោគមកពីប្រទេសសឹង្ហបុរី និងសហរដ្ឋអាមេរិក ដែលមានទុន វិនិយោគ​ប្រមាណ១៩ពាន់លានដុល្លារ។ ការវិនិយោគនៅកម្ពុជា ជាផ្នែកមួយក្នុងការអនុវត្តតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ​ផ្លូវមួយរបស់ចិន។ នេះជាការ បញ្ជាក់បន្ថែមរបស់ លោក កឺ ឈួនបាវ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រចំពោះគម្រោងវិនិយោគនេះ ដោយសម្តេចបានគូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាល កម្ពុជា យកចិត្ត​ទុកដាក់ និង​ជំរុញលើកទឹកចិត្ត ចំពោះវិនិយោគផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ ហើយទទួលបានការចាប់អារម្មណ៍ និងការគាំទ្រដោយមាន ក្រុមហ៊ុនធំៗពីបរទេសជាច្រើន បាននឹងកំពុងអនុវត្តផែនការវិនិយោគរបស់ពួកគេ។​

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបាន​ជម្រុញ ឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់ ពី​បរទេសមកកាន់កម្ពុជាកាន់តែច្រើនរៀងរាល់ឆ្នាំ ជាពិសេសប្រទេសចិនផ្ទាល់តែម្តង។ ចំណែក ប្រទេសចិន ចិនគឺជាដៃគូរវិនិយោគដ៏មានសក្តានុ​ពល​​​របស់​កម្ពុជា។ គិតមកដល់ឆ្នាំ២០១៧ ទុនវិនិយោគ​របស់​ចិនឈរនៅលេខ​រៀង​លំដាប់ទី១ គឺមាន ទឹក​ប្រាក់ប្រមាណជា១៦ពាន់​លានដុល្លារអាមេរិក។

បើតាមគម្រោងក្រុមហ៊ុនចិន សៀង​ហៃ គួស៊ីគ្រុប នឹងចុះកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ឈ្មោះ ឆាយ ឆាយ អិុនវេសម៉េន ក្នុង ទំហំទឹកប្រាក់២០០លានដុល្លារអាមេរិក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន