គណៈកម្មការផែនការ វិនិយោគ រដ្ឋសភា ជំរុញកសិដ្ឋានដំាដុះដើមអាកាសស្យ៉ានៅខេត្តព្រះសីហនុធ្វើជាគំរូដល់កន្លែងផ្សេងទៀត__ គណៈកម្មការអប់រំរដ្ឋសភា និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពី "ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌសកល និងកម្ពុជា"__ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តស៊ីឈួន ប្រទេសចិន__ រដ្ឋសភារៀបចំពិធីសូត្រមន្ត បង្សុកូល និងមានការសម្តែងរបាំត្រុដិ សម្រាប់អបអរសាទរឆ្នាំថ្មី__ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនពរ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស ថេង
ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស ថេង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/31/2018 9:16:54 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស ថេង នៅព្រឹកថ្ងៃទី១ ខែសីហា​ ឆ្នាំ ២០១៨ នៅគេហដ្ឋានសព ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាពកាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ។

នៅក្នុងសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព បានលើកឡើងថា ឯកឧត្តម ស ថេង ជាកុលបុត្រដ៏ឆ្នើមមួយរូប​ ដែលបានចូលរួមចំណែកយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ នាពេលកន្លងមក ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា នៅគ្រប់កាលៈទេសៈ ក្នុងការបម្រើនិងអភិវឌ្ឍន៍ជាតិ មាតុភូមិរហូតមក។

សារលិខិតរបស់ ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តម ស ថេង គឺជាការបាត់បង់កុលបុត្រស្នេហាជាតិមួយរូប និងជាការ បាត់បង់ស្វាមី ឪពុក និងជីតាដ៏មានព្រហ្មវិហារធម៌ម្នាក់៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន