សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨__ ឯកឧត្ដម ឈាង វុន៖ គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នាទើបដំណើរការការងារប្រព្រឹត្តទៅរលូននឹងទទួលបានជោគជ័យ__ រដ្ឋសភាផ្តើមពិភាក្សាសេចក្តីព្រាងច្បាប់ហរិញ្ញវត្ថុឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់បីផ្សេងទៀត__ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជម្រាបជូនរដ្ឋសភាអំពីសមិទ្ធិផលនានារបស់ក្រសួងសម្រេចបានក្នុងអាណត្តិទី៥__ ប្រធានគណៈកម្មការទូរគមនាគមន៍រដ្ឋសភា ជម្រាបរដ្ឋមន្រ្តីពីការយកចិត្តទុកដាក់បញ្ហាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍__ ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានបញ្ចប់ការរៀបចំខ្លឹមសារសេចក្តីព្រាងសេចក្ដីសម្រេចរបស់ខ្លួន__ សេចក្តីជូនដំណឹង ស្តីពី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ
ឯកឧត្តម ចាយ បូរិន៖ អាជ្ញាធរមូលដ្ឋាន អ្នកសង្កេតការណ៍ មានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយពីការបោះឆ្នោតជូនដល់ពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/2/2018 10:44:53 PM )

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តត្បូងឃ្មុំ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការផ្សព្វផ្សាយដល់ពលរដ្ឋ ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

ក្នុងពិធីនោះ ឯកឧត្តមបានអញ្ជើញជាអធីបតីជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍ ប្រចាំស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សរុបមានចំនួន ៥៤០នាក់។ ឯកឧត្តម ចាយ បូរិន បានគូសបញ្ជាក់ថា អាជ្ញាធរ អ្នកសង្កេតការណ៍ជាផ្នែកសំខាន់ ក្នុងការជួយអប់រំផ្សព្វផ្សាយដល់ពលរដ្ឋពីការ ប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់។ នេះជាគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលទាមទារការចូលរួមពី សំណាក់ពលរដ្ឋទំាងអស់គ្នាតាមរយៈសន្លឹកឆ្នោត។

ឯកឧត្តម ចាយ បូរិន បានចែករំលែកបទពិសោធន៍ និងចំណេះដឹងលើការងារបោះឆ្នោតជូនដល់អ្នកសង្កេតការណ៍ ដែលនឹងត្រៀមឃ្លាំមើលថា ការបោះឆ្នោតនាពេលខាងមុខ ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការ បោះឆ្នោត។ ឯកឧត្តមតំណាងរាស្រ្ត ក៏បានលើកឡើងផងដែរពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍ ដែលត្រូវយកចិត្ត ទុកដាក់អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ដោយឈរលើជំហរអព្យាក្រឹត មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន