អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម ចាយ បូរិន៖ សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់
ឯកឧត្ដម ចាយ បូរិន៖ សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/25/2018 12:03:43 AM )

នៅក្នុងឱកាសជួបសំណេះសំណាល និងធ្វើការណែនាំដល់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោត និងសមាគមនារីនៅទូទាំងស្រុក ត្បូងឃ្មុំ និងក្រុងសួង សរុបចំនួន១២៤៩នាក់ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឯកឧត្ដម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានមានប្រសាសន៍ថា សន្តិភាពមានតម្លៃធំជាងអ្វីៗទាំងអស់។

ឯកឧត្ដមបានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃសន្តិភាព ដែលបានផ្ដល់ភាពងាយស្រួលដល់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានការរីកចម្រើនសព្វ បែបយ៉ាង។ ឯកឧត្ដមក៏បានសំដែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ ធ្វើឲ្យមូលដ្ឋានមានសណ្ដាប់ធ្នាប់ មានសន្តិសុខ និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ។

ឯកឧត្ដម ចាយ បូរិន បានគូសបញ្ជាក់ថា យើងត្រូវតែរួបរួមគ្នាថែរក្សាសន្តិភាពអោយបាននៅស្ថិតស្ថេរជានិច្ចនិរន្តន៍។ ព្រោះបទពិសោធន៍ដែលប្រទេស កម្ពុជាបានឆ្លងកាត់នូវភ្លើងសង្គ្រាមកាលពីអតីតកាល បានធ្វើឲ្យប្រជាពលរដ្ឋទទួលរងការឈឺចាប់ ខ្លោចផ្សា និរាស ព្រាត់ប្រាស់ក្រុមគ្រួសារ និងទទួល រងនូវការលំបាកសព្វបែបយ៉ាង។ ឯកឧត្ដមបានបន្ថែមថា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងនយោបាយឈ្នះឈ្នះរបស់សម្តេច បានធ្វើអោយប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានស្ថេរភាព ពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យ។

ទាក់ទងនឹងការងារបោះឆ្នោត ឯកឧត្ដមតំណាងរាស្រ្ត ក៏បានមានប្រសាសន៍ពន្យល់ពី ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់អ្នកសង្កេតការណ៍ទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ ជាមួយគ្នានេះ ឯកឧត្ដមបាន បញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ប្រព្រឹត្តិទៅប្រកបដោយភាពរលូន ត្រឹមត្រូវតាមច្បាប់នោះ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាអនុវត្តឱ្យបានត្រឹមត្រូវនូវរាល់ច្បាប់ បទបញ្ជា និងនីតិវិធីណែនាំនានា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានកំណត់។ ឯកឧត្ដម ចាយ បូរិន បានមានប្រសាសន៍លើកឡើងផងដែរ ពីក្រមសីលធម៌ អ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារសង្កេតការណ៍គណបក្សនយោបាយ សម្រាប់អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងពេលសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ឯកឧត្ដម ចាយ បូរិន ក៏បានណែនាំដល់សមាជិកអង្គប្រជុំទាំងអស់ សូមប្រមែប្រមូលបងប្អូន សាច់ញាតិ ក្រុមគ្រួសារទៅបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឱ្យបានគ្រប់ៗគ្នា។ ការទៅបោះឆ្នោត គឺជាការប្រើសិទ្ធិផ្ទាល់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេស ដែលបងប្អូនគិតថាជាអ្នក ដឹកនាំល្អ នាំប្រទេសទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងវិបុលភាព។ បន្ថែមលើនោះ វាក៏ជាការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋតាមបែបសង្គម ប្រជាធិបតេយ្យផងដែរ។

ឯកឧត្ដមតំណាងរាស្រ្ត បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបាន កាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ និងបក្សពួកអ្វីឡើយ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន