លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីអំពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ សមាជិកសភាជួបតំណាងរាជរដ្ឋាភិបាលដើម្បីសិក្សាឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម__ រដ្ឋសភា និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព__ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដំណើរការទៅល្អ និងបានបញ្ចប់ដោយជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត
ឯកឧត្តម ឈាង វុន អំពាវនាវដល់ប្រជាពលរដ្ឋ​ ប្រើប្រាស់សិទ្ធិអំណាចខ្លួនជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/20/2018 8:08:43 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាននៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង បានអំពាវនាវប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេស អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ក្នុងការជ្រើសរើសសមាជិករដ្ឋសភានីតិកាលថ្មី។

ឯកឧត្តមសមាជិករដ្ឋសភាបានលើកឡើងថា ការបោះឆ្នោតគឺជាការប្រើប្រាស់សិទ្ធិ និងអំណាចរបស់ពលរដ្ឋស្របច្បាប់ ហើយពលរដ្ឋមិនគួរខកខាន ក្នុងការប្រើប្រាស់សិទ្ធិនេះ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់ទទួលបានការអភិវឌ្ឍបន្តទៀតនោះទេ។ ប្រសាសន៍លើកឡើងបែបនេះរបស់ ឯកឧត្តម ឈាង វុន នៅក្នុងពិធីជួបសំណេះសំណាលរវាងតំណាងរាស្ត្រ និងម្ចាស់ឆ្នោត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដែលមានប្រជាពលរដ្ឋ ៤០០នាក់ មកពីឃុំល្វា និងឃុំព្រៃខ្ពស់ ក្នុងស្រុកបរវេល ខេត្តបាត់ដំបង បានចូលរួម។

ក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះពលរដ្ឋផងដែរ​។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត សព្វថ្ងៃនេះកម្ពុជាបានរីកចម្រើនជាបន្តបន្ទាប់ លើគ្រប់វិស័យ។ សម្តេចនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ក្នុងការកៀងគរអ្នកវិនិយោគទុនបរទេសមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូន ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមសមាជិករដ្ឋសភាបានគូសបញ្ជាក់ថា ដើម្បីសេចក្តីសុខ និងទទួលបានការអភិវឌ្ឍបន្តទៀត សូមពលរដ្ឋប្រើប្រាស់សិទ្ធិដោយស្របច្បាប់របស់ ខ្លួន ជ្រើសរើសមេដឹកនាំដែលត្រឹមត្រូវ និងគិតគូរពីផលប្រយោជន៍ជាតិមកដឹកនាំប្រទេសបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានឧបត្ថម្ភថវិកាជាង៦០០០ដុល្លារ សម្រាប់ទុកបូមទឹកសង្គ្រោះស្រូវ និងទិញដីចាក់ សាលា និងផ្លូវមួយចំនួនដែលខូចខាត ព្រមទាំងស្តាប្រឡាយដើម្បីរក្សាទឹកទុកសម្រាប់ពលរដ្ឋប្រើប្រាស់ និងធ្វើស្រែចំការផងដែរ៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន