ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ__ គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក__ អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីស្តង់ដាកម្ពុជា​ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រាប់បញ្ចូលក្នុងរបៀបវារៈប្រជុំរដ្ឋសភា
គណៈកម្មការជំនាញរដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីស្តង់ដាកម្ពុជា​ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រាប់បញ្ចូលក្នុងរបៀបវារៈប្រជុំរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:40:07 AM )

គណៈកម្មការជំនាញនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានជួបប្រជុំពិភាក្សាគ្នា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដោយបានលើកយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤​ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តីពីស្តង់ដាកម្ពុជាមកជជែកពិភាក្សាគ្នា។ នៅចុងបញ្ចប់ គណៈកម្មការនៃរដ្ឋសភា បានសម្រេចបញ្ជូនសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីស្តង់ដាកម្ពុជានេះ ទៅ​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំ ពេញអង្គរដ្ឋសភា​នាពេលខាងមុខ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងមានការចូលរួមពីតំណាងនៃគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា។ រីឯតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។​

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា បន្ទាប់ពីបានស្ដាប់នូវការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាលយ៉ាងក្បោះក្បាយ និងបានយល់ ច្បាស់គ្រប់ជ្រុងជ្រោយ ទៅលើសេចក្ដីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីស្តង់ដាកម្ពុជារួចមក គណៈកម្មការបានឯកភាពគ្នាបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនេះ ទៅគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា សម្រាប់ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ​។ លោកជំទាវបញ្ជាក់ ថាសេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពផលិតផល សេវាកម្ម និងការគ្រប់គ្រង ជាពិសេសប្រសិទ្ធភាព ផលិតកម្មឲ្យកាន់តែប្រសើរឡើងព្រមទាំងលើកកម្ពស់សុខមាលភាពសាធារណៈ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដាកម្ពុជា ដែលរាជរដ្ឋាភិបាលបាន អនុវត្តកន្លងមក គឺទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់។ ប៉ុន្តែឆ្លងតាមការអនុវត្តជាក់ស្ដែងឃើញថា ច្បាប់នេះនៅមានចំនុចខ្វះខាតមួយចំនួន ដែលមិន ទាន់បានឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃវិស័យឧស្សាហកម្ម និងសិប្បកម្ម នៅក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម​របស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្តមបន្ថែមថា ដើម្បីធានាឱ្យមានសង្គតិភាពជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិថ្មីនានាផង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មនេះឡើង ដោយមានការជួបប្រជុំពិភាក្សាគ្នាជាមួយសមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ តំណាងមកពីក្រសួង ពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន បន្ទាប់មកក៏បញ្ជូនទៅគណៈរដ្ឋមន្រ្តី រហូតទទួលបានសេចក្តីសម្រេចពីគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបញ្ជូនមកស្នើសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន