ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ__ គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក__ អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញនៃរដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សាចប់
គណៈកម្មការជំនាញនៃរដ្ឋសភា បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សាចប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/4/2018 2:31:23 AM )

នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការជំនាញនៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដែលបានលើកយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែមកជជែកពិភាក្សាគ្នា នៅចុងបញ្ចប់ គណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មនេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងមានការចូលរួមពីតំណាងនៃគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា។ រីឯតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល និងសហការី ។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា កន្លងមកគណៈកម្មការបានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ សិក្សា និងបានធ្វើការកែសម្រួល លើខ្លឹមសារ ពាក្យពេចន៍អក្ខរាវិរុទ្ធ ​នៃសេចក្តីព្រាងច្បាប់នេះខ្លះៗរួចមកហើយ ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមទម្រង់ច្បាប់។ រីឯជំនួបពិភាក្សា ជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គណៈកម្មការក៏បានស្ដាប់នូវការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាលយ៉ាងក្បោះក្បាយ និងបានយល់ ច្បាស់គ្រប់ជ្រុងជ្រោយ ទើបគណៈកម្មការឯកភាពគ្នាបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រាប់ ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា។ លោកជំទាវបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា និងជាយន្តការមួយសម្រាប់ទាក់ទាញអ្នកវិនិយោគបរទេសមកបណ្ដាក់ទុនលើវិស័យរ៉ែនៅកម្ពុជាផងដែរ។

ឯកឧត្តម ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍បញ្ជាក់ ពីមូលហេតុដែលនាំឲ្យមានការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មនេះឡើងថា ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលរាជរដ្ឋាភិបាលបានអនុវត្តក្នុងការគ្រប់គ្រងវិស័យរ៉ែ ចាប់តាំងពីឆ្នាំ ២០០១មកនោះ គឺទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់។ ប៉ុន្តែទន្ទឹមនឹងនេះ បទពិសោធន៍ក៏បានបង្ហាញឲ្យឃើញថា ច្បាប់នេះនៅមានចំនុចខ្វះខាត មួយចំនួន ដែលមិនទាន់បានឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃវិស័យរ៉ែ ក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងបរិស្ថានរបស់ព្រះរាជាណាចក្រ កម្ពុជានាពេលបច្ចុប្បន្ននេះនោះទេ។ ឯកឧត្តមបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាធ្វើឲ្យការគ្រប់គ្រងលើការធ្វើអាជីវកម្ម ធនធានរ៉ែ កាន់តែមានប្រសិទ្ធភាព ហើយក៏មានចែងច្បាស់លាស់ពីការដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តបទល្មើស ក្នុងការធ្វើអាជីវកម្មធនធានរ៉ែនេះ ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន