ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមជំរុញអាជ្ញាធរ អ្នកពាក់ព័ន្ធ អនុវត្តនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមជំរុញអាជ្ញាធរ អ្នកពាក់ព័ន្ធ អនុវត្តនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2018 1:54:48 AM )

ឯកឧត្ត​ម​ ចាយ បូរិន តំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធនានា នៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីជំរុញអាជ្ញាធរ និងពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ ឲ្យដំណើរទៅដោយរលូនស្របតាម ដំណើរការលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងកិច្ចប្រជុំមួយដែលភាគច្រើនអ្នកច្បាប់បានចូលរួមនៅក្នុងខេត្តត្បូងឃ្មុំនោះ ឯកឧត្តម ចាយ បូរិន បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យសិក្សា ស្វែងយល់ពីនីតិវិធីបោះឆ្នោត ពិសេសការតាមដានប្រតិទិនការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន និងជំរុញឲ្យអ្នក ពាក់ព័ន្ធ និងពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តគោលការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឲ្យទទួលបានជោគជ័យ។

សូមជម្រាបថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ នៅក្នុងដំណើរការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាននីតិវិធី និងប្រតិទិនការងារច្បាស់លាស់ ដូចជានៅក្នុង ពេលនេះ គឺចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាពេលវេលាទទួលចុះបញ្ជីគណបក្សនយោបាយ ចូលរួមប្រកួត ប្រជែងការបោះឆ្នោតជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh