លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីអំពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ សមាជិកសភាជួបតំណាងរាជរដ្ឋាភិបាលដើម្បីសិក្សាឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម__ រដ្ឋសភា និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព__ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដំណើរការទៅល្អ និងបានបញ្ចប់ដោយជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា
គណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន ក្រុងសៀងហៃ សន្យាថានឹងជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/1/2018 8:48:23 PM )

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម Zhou Hanmin ប្រធានគណៈប្រតិភូនៃគណៈកម្មាធិការក្រុមប្រឹក្សានយោបាយប្រជាជនចិន(CPPCC) ប្រចាំទីក្រុង​សៀងហៃ ប្រទេសចិន បានអះអាងថា នឹងខិតខំជំរុញអ្នកវិនិយោគពីក្រុងសៀងហៃ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ឲ្យច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម Zhou Hanmin បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ខណៈដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម Zhou Hanmin បានលើកឡើងពីយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិនថា បានចូលរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រ​ទេសនានាក្នុងតំបន់។

ឯកឧត្តម Zhou Hanmin និង ឯកឧត្តម ឈាង វុន បានសម្តែងក្តីរីករាយរួមគ្នា ចំពោះចំណងមិត្តភាពកម្ពុជា-ចិន ដែលបានកើតឡើងតំាងពីយូរមកហើយ ហើយត្រូវបានថ្នាក់ដឹកនាំប្រទេសទំាងពីរនាពេលបច្ចុប្បន្ននេះ បន្តខិតខំពូនជ្រុំឲ្យឈានដល់កម្រិតមួយ ដែលមិនធ្លាប់មាន គឺជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។

ឯកឧត្តម ឈាង វុន បានជម្រាប ឯកឧត្តម Zhou Hanmin និងគណៈប្រតិភូ ពីជំហររបស់កម្ពុជាក្នុងការគំាទ្រគោលន​យោ​បាយចិនតែមួយ។ កម្ពុជាបានទទូចសូមឲ្យមានការដោះស្រាយបញ្ហាសមុទ្រចិនដោយសន្តិវិធី រវាងប្រទេសចិននិងប្រទេសដែលមានបញ្ហា​ ដោយមិនត្រូវឲ្យមានភាគីទី៣ លូកដៃនោះឡើយ។

ឯកឧត្តម Zhou Hanmin បានលើកឡើងថា ទីក្រុងសៀងហៃ បានចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យទឹកស្អាតដល់ប្រទេសកម្ពុជា តាមរយៈសំណូមពរ ពីរដ្ឋសភាកម្ពុជា។ ជាទិសដៅបន្ថែម ឯកឧត្តមនឹងខិតខំជំរុញឲ្យអ្នកវិនិយោគពីទីក្រុងសៀងហៃ មកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន ក្នុងការចូលរួម ចំណែកជួយអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅមុខជានិច្ច៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន