អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ទទួលជួបគណៈប្រតិភូសភាឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាអំពីដំណើរការរៀបចំសេចក្ដីព្រាងក្រមសីលធម៌របស់តំណាងរាស្រ្ត
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ទទួលជួបគណៈប្រតិភូសភាឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាអំពីដំណើរការរៀបចំសេចក្ដីព្រាងក្រមសីលធម៌របស់តំណាងរាស្រ្ត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/1/2018 8:45:19 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៤ ​ខែមេសា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាឥណ្ឌូនេស៊ី ដឹកនាំដោយ លោកស្រី Theerada Suphaphong  តំណាងមជ្ឈមណ្ឌលសម្រាប់ការសន្ទនាមនុស្សធម៌នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ លោកស្រី Theerada Suphaphong  បានមានប្រសាសន៍ជម្រាបជូន ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា អំពីគោលបំណងដែល គណៈប្រតិភូសភាឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់សភាកម្ពុជា និងចូលរួមក្នុងកិច្ចពិគ្រោះយោបល់អំពីក្រម សីលធម៌តំណាងរាស្រ្តនៅសភាប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ស្វាគមន៍ជាមួយនឹងជំនឿជឿជាក់ថា រដ្ឋសភាកម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍ពី លោកស្រី Theerada Suphaphong និងគណៈប្រតិភូសភាឥណ្ឌូនេស៊ី ទៅលើដំណើរការរៀបចំសេចក្ដីព្រាងក្រមសីលធម៌របស់តំណាងរាស្ត្ររបស់រដ្ឋសភា កម្ពុជា ដើម្បីបំពេញនូវភាពខ្វះចន្លោះនៃក្រមសីលធម៌ ដែលជាមធ្យោបាយសម្រាប់ត្រួតពិនិត្យអាកប្បកិរិយារបស់តំណាងរាស្រ្តផង និងទុកដូចជា ស្តង់ដាសម្រាប់ការយល់ដឹងជាសាធារណៈ ដើម្បីវាយតម្លៃអាកប្បកិរិយារបស់តំណាងរាស្រ្តផងដែរ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍បន្ថែមថា ដើម្បីឲ្យមានគោលការណ៍ជាក់លាក់លើបញ្ហានេះ រដ្ឋសភាកម្ពុជានឹងសិក្សាបង្កើតជាសេចក្តី ព្រាងក្រមសីលធម៌របស់តំណាងរាស្រ្ត ដោយរួមបញ្ចូលនូវបទដ្ឋានគតិយុត្តនានាដែលមានរួចហើយ ជាមួយនឹងបទពិសោធន៍ដែលធ្លាប់បានអនុវត្តនៅ ក្នុងប្រទេសមួយចំនួន ដើម្បីបង្កើតជាសេចក្តីព្រាងក្រមសីលធម៌សម្រាប់សភាកម្ពុជា ក្នុងគោលបំណងរក្សានូវឥរិយាបថថ្លៃថ្នូរ សីលធម៌ល្អ ការគោរព តួនាទី និងភារកិច្ចរបស់តំណាងរាស្ត្រ។

​ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋសភាក៏នឹងមានរៀបចំកិច្ចពិគ្រោះយោបល់ជាលក្ខណៈទូលំទូលាយ បន្ថែមទៀត លើដំណើរការនៃការរៀបចំសេចក្ដីព្រាងក្រមសីលធម៌របស់តំណាងរាស្រ្តនេះដែរ

លោកស្រី
Theerada Suphaphong  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ និងបានយល់ដឹងពីរចនាសម្ព័ន្ធតួនាទីភារកិច្ច និងការប្រព្រឹត្តទៅរបស់រដ្ឋសភាកម្ពុជា ពិសេសពីដំណើរការលទ្ធិប្រជាធិបតេយ្យ ការកសាងសុខសន្តិភាព និងប្រព័ន្ធគ្រប់គ្រងស្ថាប័នរដ្ឋនៅកម្ពុជា។ លោកស្រីបញ្ជាក់ថា សកម្មភាពបែបនេះវាក៏ជាការរួមចំណែក ក្នុងការលើកកម្ពស់ ដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃបណ្តាប្រទេសក្នុង តំបន់អាស៊ានផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន