ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាពិនិត្យប្រតិទិនការងារឆ្ពោះទៅការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក នៅដើមឆ្នាំ២០១៩
អគ្គលេខាធិការដ្ឋានរដ្ឋសភាពិនិត្យប្រតិទិនការងារឆ្ពោះទៅការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក នៅដើមឆ្នាំ២០១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/23/2018 1:28:52 AM )

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក(APPF)លើកទី២៧ នាដើមឆ្នាំ២០១៩ ខាងមុខនេះ។ ចាប់ពីពេលនេះទៅរហូតដល់ថ្ងៃប្រារព្ធកិច្ចប្រជុំ មានកិច្ចការជាច្រើនដែលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបំពេញ។ នៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលផែនការដែលត្រូវអនុវត្ត និងបានដាក់ចេញនូវប្រតិទិនការងារជាក់លាក់មួយ។

នៅក្នុងកិច្ចការឆ្ពោះទៅថ្ងៃបើកកិច្ចប្រជុំលើកទី២៧(APPF) ដែលគ្រោងធ្វើនៅលើទឹកដីអង្គរនាខេត្តសៀមរាប សភាកម្ពុជាបានបង្កើតលេខាធិការដ្ឋាន ជាតិកម្ពុជា(APPF) ដែលជាក្រុមការងារនាំមុខមួយ។ លេខាធិការដ្ឋាននេះ មានភារកិច្ចសំខាន់ៗ ទំាងការកំណត់មូលបទប្រធានបទ ឯកសារកិច្ចប្រជុំ ការស្រាវជ្រាវទីកន្លែង និងពេលវេលាប្រជុំ ដើម្បីដាក់ជូនថ្នាក់ដឹកនាំសម្រេចរួម និងការងារទំនាក់ទំនងអន្តរជាតិផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ នៃប្រតិទិនការងាររបស់សមាជិកលេខាធិការដ្ឋានជាតិកម្ពុជា(APPF) ដែលបានបង្ហាញពីគម្រោងការងារដែលត្រូវចាប់ ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៨នេះទៅ រហូតដល់ថ្ងៃបើកកិច្ចប្រជុំប្រចំាឆ្នាំ(APPF)លើកទី២៧ ដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០១៩ រួចមក ឯកឧត្តម ឡេង ប៉េងឡុង ដែលជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជា(APPF) បានកំណត់ការងារសំខាន់ៗមួយចំនួន ដែលក្រុមការងារត្រូវផ្តើមអនុវត្តចាប់ពី ពេលនេះទៅ និងដើម្បីបានជាលទ្ធផលដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចនៅក្នុងខែមិនា ខាងមុខនេះ។

ការងារសំខាន់ៗដែលឯកឧត្តមប្រធានលេខាធិការដ្ឋានជាតិកម្ពុជា(APPF) បានលើកឡើងនោះមាន ការកំណត់មូលបទអង្គប្រជុំ។ ការកំណត់ប្រធាន បទនៃកិច្ចប្រជុំនីមួយៗតាមវិស័យរបស់(APPF) ដូចជាវិស័យនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការទិសដៅរបស់(APPF) និងវិស័យស្រ្តីជាដើម។ ឯកឧត្តមក៏បានណែនាំមន្រ្តីកំណត់ពេលវេលានៃការទទួលទង់(APPF) ពីសភាប្រទេសវៀតណាមដែលកំពុងធ្វើជាប្រធាន(APPF) នាពេលបច្ចុប្បន្ន នេះ និងដែលតួនាទីនេះ នឹងត្រូវប្រគល់ជូនសភាកម្ពុជាក្នុងកំឡុងខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ក៏បានផ្តំាផ្ញើដល់មន្រ្តីឲ្យយកចិត្តទុកដាក់លើកិច្ចការស្រាវជ្រាវអំពីសមិទ្ធផលទំាងឡាយដែល(APPF) សម្រេចបាន រហូតមកដល់ពេលនេះ ចាប់តំាងពីស្ថាប័ននេះបានបង្កើតឡើង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីការងារសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជាការបង្កើតគេហទំព័រ(APPF)លើកទី២៧ និងការប្រមូលទិន្នន័យឯកសារ និងព័ត៌មានសម្រាប់ដាក់បញ្ចូលក្នុងគេហទំព័រនោះ។

វេទិកាសភាអាស៊ី-បាស៊ីហ្វិកដែលហៅកាត់ថា(APPF) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ដែលជា សមាជិក ដើម្បីធានានូវស្ថិរភាព សន្តិភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួយជំរុញដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ បង្កើតកិច្ចសហប្រតិបត្តិការក្នុង តំបន់លើវិស័យនានា ដូចជាការពារបរិស្ថាន ការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការផ្លាស់ប្តូរវប្បធម៌ ព្រមទំាងការអប់រំជាដើម។

វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន(APPF) មាន សមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។

ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភានេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មរបស់សភាកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់ យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសកម្ពុជា ជាមួយប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ជាពិសេសគឺចូលរួមចំណែក កសាង ថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាពរបស់ពលរដ្ឋទំាងអស់៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន