អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » សភាកម្ពុជាដកស្រង់បទពិសោធន៍ល្អៗពីសភាប្រទេសវៀតណាម ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧(APPF) នាឆ្នាំ២០១៩
សភាកម្ពុជាដកស្រង់បទពិសោធន៍ល្អៗពីសភាប្រទេសវៀតណាម ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧(APPF) នាឆ្នាំ២០១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/11/2018 7:18:27 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដើម្បីស្តាប់របាយការណ៍ពីលទ្ធផលពីការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ដែលសភាប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ កាលពីពេលថ្មីៗនេះ។

នៅក្នុងកិច្ចប្រជុំដែលមានសមាជិកប្រតិភូសភាកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកចូលរួមនេះ គឺចង់ ដឹងជាពិសេស ការរៀបចំរបស់សភាវៀតណាម ក្នុងការត្រៀមលក្ខណៈសម្បត្តិ សម្រាប់ការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៧ នៃវេទិកា(APPF) នៅឆ្នាំ២០១៩ខាងមុខនេះ ដែលជាភារកិច្ចរបស់សភាកម្ពុជា។ ដូច្នេះអ្វីដែលជាការរៀបចំរបស់សភាប្រទេសវៀតណាម គឺជាមេរៀនសំខាន់មួយដែល សភាកម្ពុជាត្រូវដកស្រង់បទពិសោធន៍ល្អៗ មករៀបចំនៅកម្ពុជា។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងប្រទេសវៀតណាម ដោយនៅក្នុងនោះ មានមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាមួយក្រុម បានទៅសិក្សា ដកស្រង់បទពិសោធន៍ ពីការរៀបចំរបស់សភាប្រទេសវៀតណាម សម្រាប់យកមកអនុវត្តនៅកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំនៃវេទិកាដដែលនេះ នៅក្នុងឆ្នាំ២០១៩ ខាងមុខ។

នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ឈាង វុន ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ដែលនាព្រឹកថ្ងៃទី២៩ ខែមករានេះ ក្រៅពីបានអានរបាយការណ៍ ពីលទ្ធផលអ្វីដែលសភាប្រទេសវៀតណាមសម្រេចជាលទ្ធផលនៅក្នុងកិច្ចប្រជុំលើកទី២៦នេះ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានគូសបញ្ជាក់ថា សភាប្រទេសវៀតណាមបាន ទទួលជោគជ័យទំាងរូបភាព និងខ្លឹមសារ នៅក្នុងការរៀបចំកិច្ចប្រជុំលើកទី២៦នាពេលកន្លងមកនេះ ហើយមន្រ្តីជំនាញរបស់សភាប្រទេសវៀតណាម បានចែករំលែកបទពិសោធន៍ជាច្រើនមកដល់មន្រ្តីជាន់ខ្ពស់សភាកម្ពុជា សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧(APPF) នៅឆ្នាំ២០១៩នោះ។

ឯកឧត្តមអគ្គនាយកបានលើកឡើងថា សភាកម្ពុជាមានបទពិសោធន៍រៀបចំកិច្ចប្រជុំឬមហាសន្និបាតនៃវេទិកា ឬអង្គការសភាជាច្រើន ប៉ុន្តែអ្វីដែលប្លែក និងទំនងជាការលំបាកមួយនោះគឺថា វេទិកាសភាដែលមានសមាជិកសភា២៧ប្រទេសនេះ មិនមានលេខាធិការដ្ឋានអចិន្រ្តៃយ៍របស់ខ្លួន ដូចអង្គការ សភាដ៏ទៃនោះទេ ដូច្នេះនៅចំពោះមុខឯកឧត្តមបានស្នើដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើការលើបញ្ហាខ្លឹមសារ ប្រធានបទនៃកិច្ចប្រជុំ និងការងារទំនាក់ទំនងអន្តរជាតិ។ ក្រុមការងារចំពោះកិច្ចដែលស្នើឡើងនេះ ត្រូវចាប់ធ្វើការពីពេល នេះទៅ។

ឯកឧត្តម ឈាង វុន ក៏ដូច ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានគំាទ្រចំពោះសំណើ ដែលបានលើកឡើង។ ឯកឧត្តម ឈាង វុន បានជម្រាបដល់មន្រ្តីជំនាញទំាងអស់ ត្រូវយកចិត្តទុកដាក់នៅក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៧(APPF)នេះឲ្យបានជោគជ័យ ពីព្រោះនេះជាមុខមាត់របស់សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តា ប្រទេសដែលជាសមាជិក ដើម្បីធានានូវស្ថិរភាព សន្តិភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជួយជំរុញដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ បង្កើន កិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យនានា ដូចជាការការពារបរិស្ថាន ការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម និងការផ្លាស់ប្តូរវប្បធម៌ ព្រមទំាងការអប់រំជាដើម។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស “The Asia Pacific Parliamentary Forum” បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេស ជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន(APPF) មាន សមាជិកពេញសិទ្ធចំនួន២៧ប្រទេស។

តាមគម្រោងសភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី២៧(APPF)នេះ នៅក្នុងខែមករា ឆ្នាំ២០១៩ នាខេត្តសៀមរាប ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន