ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ជម្រាបសិស្សានុសិស្សមធ្យមសិក្សាពីកិច្ចការរដ្ឋសភា
ឯកឧត្តម ឡេង ប៉េងឡុង ជម្រាបសិស្សានុសិស្សមធ្យមសិក្សាពីកិច្ចការរដ្ឋសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/26/2017 9:50:13 PM )

សិស្សានុសិស្សនៃសាលាចំណេះទូទៅឯកជនសេនត្រល់ផាកកម្ពុជា (CENTRAL PARK School-Cambodia) ចំនួន៣៦នាក់ ដែលកំពុងសិក្សាថ្នាក់ ទី១២ បានមកធ្វើទស្សនកិច្ចសិក្សានៅវិមានរដ្ឋសភា ដើម្បីស្វែងយល់អំពីតួនាទី និងភារកិច្ចរ​បស់ស្ថាប័ននេះ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។

លោក ប៉ែន សំអូន នាយករងសាលាបានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សានេះជាផ្នែកសំខាន់មួយ ក្នុងការផ្តល់ចំណេះដឹងទូទៅដល់ សិស្សានុសិស្សអំពីតួនាទី និងភារកិច្ចរបស់រដ្ឋសភា។ លោកនាយករងបានបន្តទៀតថា ថ្នាក់ទី១២គឺជាថ្នាក់ដែលត្រូវបញ្ចប់ការសិក្សាចំណេះដឹងទូទៅ ហើយឈានទៅថ្នាក់ឧត្តមសិក្សា ដូច្នេះការយល់ដឹងពីតួនាទីរដ្ឋសភា គឺជាចំណេះដឹងមួយសម្រាប់​ត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាផង និងដើម្បី ជាទុនក្នុងការសិក្សានៅមហាវិទ្យាល័យផង។

“ដំណើរទស្សនកិច្ចនេះ បានបន្ថែមការយល់ដឹងដល់សិស្សានុសិស្ស និងសម្រាប់តម្រង់ទិសក្នុងការចាប់យកជំនាញនៅសាកលវិទ្យាល័យ នាពេលខាង មុខពិសេសផ្នែកច្បាប់។ ទស្សនកិច្ចសិក្សានេះ នឹងបង្ហាញបន្ថែមលើខ្លឹមសារនៅក្នុងមេរៀនជាមួយទិដ្ឋភាពជាក់ស្តែង ដែលពួកគេបានឃើញ បានស្តាប់ នៅពេលនេះ” នេះជាការលើកឡើងរបស់ លោក ប៉ែន សំអូន

នៅក្នុងឱកាសនោះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបង្ហាញពីភារកិច្ច និងតួនាទីរបស់រដ្ឋសភា ព្រមទំាងតួនាទីរបស់អគ្គលេខា ធិការដ្ឋានរដ្ឋសភា ដល់សិស្សានុសិស្សទាំងអស់។

ឯកឧត្តមបានបញ្ជាក់បន្តថា រដ្ឋសភាមានតួនាទីសំខាន់បី គឺតាក់តែង និងអនុម័តច្បាប់ ឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងភាពជាតំណាង របស់ពលរដ្ឋ ហើយរដ្ឋសភាគឺជាស្ថាប័ននីតិប្បញ្ញត្តិមួយ។

ចំណែកតួនាទីរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាវិញត្រូវបានឯកឧត្តមពន្យល់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភាមានតួនាទី និងភារកិច្ច ទទួលរ៉ាប់រងនូវ កិច្ចការរដ្ឋបាល ផ្តល់សេវា ថវិកា បច្ចេកទេសជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា ព្រមទាំងតំណាងរាស្ត្រទាំងអស់ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និង ពលរដ្ឋ។

បន្ទាប់ពីបានស្តាប់បទបង្ហាញហើយ សិស្សានុសិស្សដែលធ្វើទស្សនកិច្ចសិក្សានៅរដ្ឋសភានាពេលនេះ បានចូលទស្សនាកន្លែងសំខាន់ៗនៅក្នុងវិមាន រដ្ឋសភាផងដែរ មានដូចជាសាលប្រជុំពេញអង្គជាដើមនោះ​ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន