ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធាននីតិកម្មសភាប្រជាជនចិនក្រុងសៀងហៃសិក្សាស្វែងយល់ពីការវិនិយោគចិននៅកម្ពុជា
ប្រធាននីតិកម្មសភាប្រជាជនចិនក្រុងសៀងហៃសិក្សាស្វែងយល់ពីការវិនិយោគចិននៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/1/2017 12:47:41 AM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន នៃទីក្រុងសៀងហៃ ដឹកនាំដោយ ឯកឧត្តម ង៊ូ ហានមីន ប្រធាននីតិកម្មនៃគណៈកម្មាធិការអចិន្រ្តៃយ៍ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តម ង៊ូ ហានមីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា។ ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី និងការថែររក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយរបស់កម្ពុជានៅទូទំាងប្រទេស។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជានៅក្នុងរយៈពេលជិត៥អាណត្តិមកនេះ បានអនុម័តច្បាប់ និងកិច្ចព្រមព្រៀង សន្ធិសញ្ញាជាច្រើន សម្រាប់កសាងកម្ពុជាជានីតិរដ្ឋ និងជាការទាក់ទាញការពារផលប្រយោជន៍អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលបានបណ្តាក់ទុន នៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ច្បាប់ដែលរដ្ឋសភាបានអនុម័តគឺដើម្បីកសាងសុខសន្តិភាព និងវឌ្ឍនភាពរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការបានលើកឡើងថា កម្ពុជាបានប្រកាន់គោលនយោបាយចិនតែមួយ ហើយទំនាក់ទំនងការទូតកម្ពុជា-ចិន ដែល មានរយៈពេល៦០ឆ្នាំមកហើយនោះ បានឈានដល់ចំនុចកំពូលមិនធ្លាប់មានគឺជាទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានកោតសរសើរពីថ្នាក់ដឹកនាំ និងប្រជាជនចិន ដែលបានចាត់ទុកកម្ពុជាគឺជាមិត្តដ៏ល្អ។ ការគាំទ្ររបស់ប្រទេសចិន ចំពោះកម្ពុជាមិនត្រឹមតែបានរួមចំណែកជួយដល់ការអភិវឌ្ឍរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកជួយកម្ពុជា ក្នុងការពង្រឹងឯករាជ្យ ភាពជាតិ និងការលើកមុខមាត់នៅលើឆាកអន្តរជាតិទៀតផង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន