ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកិច្ចសន្យាសេវាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្តក្នុងឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំសភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨__ សម្តេចប្រធានរដ្ឋសភាជម្រាបអ្នកវិនិយោគទុនចិនថាកម្ពុជាមានសន្តិភាព ហើយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូសក្តានុពល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ជួបពិភាក្សាការងារជាមួយមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យអំពីការចំណាយថវិកាឆ្នាំ២០១៨ របស់រដ្ឋសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា ជួបពិភាក្សាការងារជាមួយមន្ត្រីមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យអំពីការចំណាយថវិកាឆ្នាំ២០១៨ របស់រដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/13/2017 12:30:28 AM )

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នូវ សុខសម្បត្តិ អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដោយផ្តោតទៅលើគម្រោងចំណាយថវិកា សម្រាប់ឆ្នាំ២០១៨របស់រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តម មិត្ត ការ៉េន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម នូវ សុខសម្បត្តិ និងសហការី អំពីគម្រោងចំណាយរបស់រដ្ឋសភាទាំងមូល សម្រាប់ ឆ្នាំ២០១៨ ដោយមានឯកសារជាក់លាក់ភ្ជាប់ជាមួយ ហើយដែលការរៀបចំគម្រោងចំណាយនេះ គឺផ្ដោតទៅលើតម្រូវការពិតប្រាកដ ដើម្បីធានាដល់ ដំណើរការប្រព្រឹត្តទៅរបស់ស្ថាប័នរដ្ឋសភា។

ឯកឧត្តម នូវ សុខសម្បត្តិ បានស្ដាប់ការពន្យល់យ៉ាងក្បោះក្បាយរបស់ ឯកឧត្តម មិត្ត ការ៉េន និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយឯកឧត្ដមបាន ថ្លែងការកោតសរសើរ និងអរគុណចំពោះ ឯកឧត្តមអគ្គលេខាធិការរងរដ្ឋសភា និងសហការី ដែលបានសហការជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនឹងរាយការណ៍ជម្រាបជូនលម្អិតអំពីការចំណាយរបស់រដ្ឋសភាក្នុងឆ្នាំ២០១៨ អោយក្រសួងបានដឹង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh