សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » បិណ្ឌភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៣ និងទី៤ នៅខេត្តត្បូងឃ្មុំ
បិណ្ឌភ្ជុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៣ និងទី៤ នៅខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2017 7:07:35 AM )

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ និងវេនទី៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ ទំាងពីរថ្ងៃនេះ នៅក្នុងខេត្តត្បូងឃ្មុំ។ នាព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ សៅ ទី ហេង សំរិន ភរិយាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា រួមជាមួយបុត្រាបុត្រី ចៅៗ និងសមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ មន្រ្តីរាជការ យ៉ាងច្រើនកុះករ បានចូលរួមពិធីរាប់បាត្រ កាន់បិណ្ឌ នៅវត្តសីលារង្សី ហៅវត្តត្រពាំងថ្កូវ ស្ថិតក្នុងឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត តាមប្រពៃណីសាសនា។

ក្នុងនាម សម្តេចចក្រី ហេង សំរិន លោកជំទាវ សៅ ទី ហេង សំរិន បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន ខាងផ្នែកព្រះពុទ្ធសាសនានៅ ទូទាំងស្រុកត្បូងឃ្មុំ។ ស្រុកត្បូងឃ្មុំ មានវត្តសរុបចំនួន៦១ មជ្ឈមណ្ឌលវិបស្សនាធុរៈ១កន្លែង មណ្ឌលវិបស្សនា១កន្លែង មានព្រះសង្ឃសរុប៦៨៦អង្គ ភិក្ខុ១៦៩អង្គ សាមណេរ៥១៦អង្គ ក្នុងនោះព្រះសង្ឃមហានិកាយចំនួន៦៨៣អង្គ និង៣អង្គទៀត ជាព្រះសង្ឃធម្មយុត្តិកនិកាយ។​

ចំណែកនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវជាថ្ងៃបិណ្ឌទី៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យបែបសាសនាដ៏​ធំ​មួយ ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ជាច្រើន​នៅកម្ពុជា​។ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធី​កាន់បិណ្ឌ​ជា​រៀង រាល់ឆ្នាំ ដោយ​​គិត​ចាប់ពី​ថ្ងៃ​១​រោច ​ខែ​ភទ្របទ ​ទៅដល់​ថ្ងៃ​១៤​រោច ខែ​ភទ្របទ គឺ​មាន​រយៈពេល​១៤​ថ្ងៃ និង​ថ្ងៃ​ទី​១៥ ជា​ថ្ងៃ​ចុង​ក្រោយ​ ហៅថា​ “ពិធីបុណ្យ​ភ្ជុំបិណ្ឌ​” ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសណ្តាន បុព្វការីជន ដែលបានស្លាប់ទៅ ឬនៅមានជីវិតនៅឡើយនោះ។

នៅក្នុងឱកាសចូលរួមកាន់បិណ្ឌវេនទី៣នៅក្នុងខេត្តត្បូងឃ្មុំនេះ លោកជំទាវ សៅ ទី ហេង សំរិន បានប្រគេនទេយ្យទានដល់វត្តចំនួន១២ នៅក្នុងឃុំ រកាប្រាំ ដោយក្នុងមួយវត្តៗទទួលបានអង្ករ១០០គីឡូក្រាម មី៤កេះ ទឹកសុទ្ធ៤កេះ ទឹកត្រី៤យួរ ទឹកក្រូច៤កេះ ស្ករស១០គីឡូក្រាម តែ២០កញ្ចប់ ទឹកដោះគោ១កេះ និងបច្ច័យ៣លានរៀល ប្រគេនព្រះសង្ឃ១២អង្គ ក្នុង១អង្គបច្ច័យ១០ម៉ឺនរៀល និងបានប្រគេនបច្ច័យចំនួន៤០លានរៀលដល់វត្ត សិលារង្សី សម្រាប់កសាងសាលាឆាន់ដែលកំពុងដំណើរការសាងសង់ផងដែរ។

ដោយឡែកនៅក្នុងពិធីចូលរួមកាន់បិណ្ឌវេនទី៤នៅវត្តជម្ពូរសុវណ្ណ ហៅវត្តត្រពាំងព្រីងវិញ សម្តេចចក្រី និងលោកជំទាវ បានប្រគេនបច្ច័យកសាងវត្ត ចំនួ១០លានរៀល ប្រគេនព្រះសង្ឃចំនួន៩អង្គ ក្នុង១អង្គ បច្ច័យ១០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម តែ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹកសុទ្ធ កាហ្វេ មី និងបានចែកជូន លោកយាយ លោកតា ចំនួន១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh