ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា៖ ប្រធានបទនៃកិច្ចប្រជុំAPFតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ គឺស្របតាមស្ថានភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា វៀតណាម ឡាវ ផង និងស្របតាមបរិបទអន្តរជាតិផងដែរ
ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា៖ ប្រធានបទនៃកិច្ចប្រជុំAPFតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ គឺស្របតាមស្ថានភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា វៀតណាម ឡាវ ផង និងស្របតាមបរិបទអន្តរជាតិផងដែរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/7/2017 10:50:15 PM )

ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង តំណាងក្រុមសភាជាតិកម្ពុជា (APF) បានអញ្ជើញជា​អធិបតី​ភា​ពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំសភានិយាយភាសាបារាំង (APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ ដែលមានការចូលរួមពីគណៈប្រតិ​ភូសមាជិកសភានិយាយភាសាបារំាង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រធានក្រុមសភា ជាតិបារាំង និងជាតំណាងអគ្គលេខាធិការសភា(APF) អគ្គលេខាធិការរដ្ឋបាលសភា និយាយភាសាបារាំង តំណាងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តំណាងស្ថានទូតវៀតណាម និងឡាវ តំណាងវិទ្យាស្ថានសភាកម្ពុជា និងតំណាងអាជ្ញាធរខេត្តព្រះសីហនុ។

មានមតិស្វាគមន៍ចំពោះកិច្ចប្រជុំនាពេលនេះ លោកជំទាវ ស៊ុន សាភឿន សមាជិកក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង បានលើកឡើងពី សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសភាជាសមាជិក(APF)។ បន្ថែមលើនោះទៀត (APF)តាមរយៈកម្មវិធីណូរីយ៉ា ក៏បានរួមចំណែកយ៉ាង សំខាន់ ក្នុងការជួយអភិវឌ្ឍន៍សមត្ថភាព និងការបណ្ដុះបណ្ដាល​ធនធានមនុស្ស ទាំងផ្នែកភាសាបារាំង ក៏ដូចជាជំនាញផ្សេងៗទៀតផងដែរ។

នៅក្នុងសាររបស់លោកជំទាវ អគ្គលេខាធិការសភានិយាយភាសាបារាំង ដែលអានដោយ លោក ហ្សាក់ ក្រាបាល បានរំលឹកពីតួនាទីសំខាន់របស់ ក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង នៅក្នុងចលនាហ្វ្រង់កូហ្វូនី ដែលជាមរតកបន្សល់ទុកតាំងពីព្រះករុណាព្រះបរមរតនកោដ្ឋ ដែល ព្រះអង្គជាស្ថាបនិក១រូបក្នុងចំណោមស្ថាបនិកដទៃទៀត។ ជាការកត់សំគាល់ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើនរបស់ សភានិយាយភាសាបារាំង ទាំងក្នុងប្រទេស និងក្រៅប្រទេស។ លោក ហ្សាក់ ក្រាបាល ក៏បានមានប្រសាសន៍លើកឡើង ពីអារម្មណ៍ផ្ទាល់ខ្លួនចំពោះ ការរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ គឺមានភាពខុសគ្នាស្រឡះពីអ្វីដែលលោកបានលឺ។ នៅពេលលោកមកឃើញផ្ទាល់ គឺកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍អបអរសាទរចំពោះក្រុមការងារប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ដែលបានកំណត់ជ្រើសរើសយកប្រធានបទទាំងពីរ សម្រាប់កិច្ចប្រជុំសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ គឺទី១-ស្ដីពី “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៥-២០៣០ និងសមភាពរវាងបុរសនិងស្ត្រី” ទី២-ស្ដីពី“កិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក្នុង គោលដៅធានានូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។ ប្រធានបទទាំងពីរគឺជាប់ទាក់ទងទៅនឹងស្ថានភាព នៃការអភិវឌ្ឍរបស់ប្រទេស នីមួយៗក្នុងពេលបច្ចុប្បន្ន ហើយក៏ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ជាប្រធានបទដែលស្របនឹងបរិបទអន្តរជាតិផង ដែរ។ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍រំលេចឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា វៀតណាម ឡាវ ថា មិនត្រឹមតែនៅក្នុងក្របខណ្ឌ (APF) ប៉ុណ្ណោះទេ តែប្រទេសទាំងបី នៅមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនទៀត មានដូចជាក្នុងក្របខណ្ឌ(CLV) ជាដើម ហើយតែងតែគាំទ្រ គ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទៀតផង។​ ឯកឧត្ដមបណ្ឌិតជឿជាក់ថា គណៈប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំនេះ នឹងចូលរួមបញ្ចេញនូវមតិ និង អនុសាសន៍ល្អៗ ដើម្បីឲ្យកិច្ចប្រជុំសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨នេះ ទទួលបានលទ្ធផលល្អប្រសើរ។

សូមបញ្ជាក់ថា ប្រទេសដែលជាសមាជិកសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក មាន៤គឺ កម្ពុជា វៀតណាម ឡាវ និងប្រទេស វ៉ានូអឺទូ។ ប្រទេសទាំង៤ ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្ដូរវេណគ្នារយៈពេល២ឆ្នាំម្ដង។ តែសម្រាប់កិច្ចប្រជុំនៅពេលនេះ ប្រទេសវ៉ានូអឺទូមិន​បានមកចូលរួមនោះទេ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន