ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល__ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះកិច្ចសន្យាសេវាធានារ៉ាប់រងសុខភាពជូនតំណាងរាស្រ្តក្នុងឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំសភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០១៨__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨__ សម្តេចប្រធានរដ្ឋសភាជម្រាបអ្នកវិនិយោគទុនចិនថាកម្ពុជាមានសន្តិភាព ហើយរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាដៃគូសក្តានុពល ៕


ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ស្ពាន​កោះ​ប៉ែន​ នៅខេត្តកំពង់ចាម សាងសង់ជិតរួចរាល់ និងដាក់ឲ្យពលរដ្ឋប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ
ស្ពាន​កោះ​ប៉ែន​ នៅខេត្តកំពង់ចាម សាងសង់ជិតរួចរាល់ និងដាក់ឲ្យពលរដ្ឋប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/4/2017 12:41:27 AM )

តាមគម្រោងការសាងសង់ស្ពានកោះប៉ែន នឹងរួចរាល់ជាស្ថាពរ នៅដើមឆ្នាំ២០១៨នេះ។ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញពិនិត្យដំណើរការសាងសង់ស្ពានកោះប៉ែននេះ និងបានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ ដែលទទួលបានចំណងដៃដ៏ថ្លៃថ្លានេះ ពីរាជរដ្ឋាភិបាល។

ស្ពានកោះប៉ែនមានប្រវែង៧៧៩ម៉ែត្រ ចាប់ផ្តើមសាងសង់ កាលពីខែឧសភា ឆ្នាំ២០១១ និងជាគំនិតផ្តួចផ្តើម​សាងសង់ដោយ ​ឯកឧត្តម ហ៊ុន ណេង ដែលកាលនោះ ឯកឧត្តមជា​អភិបាលខេត្ត​កំពង់ចាម និងមានការគំាទ្រពីប្រមុខរាជរដ្ឋាភិបាល។

ក្នុងពេលអញ្ជើញចុះពិនិត្យការសាងសង់ស្ពាន នៅក្នុងដំណាក់កាលចុងក្រោយនេះ ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មី មួយទៀតរបស់ខេត្តកំពង់ចាម។ សមិទ្ធផលនេះ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ជីវភាព សម្រួលការលំបាករបស់ពលរដ្ឋក្នុងការធ្វើដំណើរ ដែលកាលពីមុនត្រូវឆ្លងទូក ឆ្លងស្ពានឬស្សី កាត់ទន្លេ ដែលពេលខ្លះអាចជួបគ្រោះថ្នាក់ទៀតផង។

សូមជម្រាបថា ស្ពានកោះប៉ែនជាសរសៃឈាម ភ្ជាប់ការរស់នៅរបស់ពលរដ្ឋក្នុងឃុំកោះមិត្ត ឬហៅថាកោះប៉ែន ក្នុងស្រុកកំពង់សៀម មកទីរួមខេត្ត កំពង់ចាម។ នៅពេលពុំទាន់មានស្ពាននេះ ប្រជាពលរដ្ឋរស់នៅលើកោះ បានជួបការលំបាកយ៉ាងខ្លំាង ក្នុងការធ្វើដំណើរ ពិសេសនៅរដូវវស្សា។ ប្រជាពលរដ្ឋដែលកំពុងរស់នៅលើកោះប៉ែន មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលឃើញសមិទ្ធផលដែលពួកគាត់ត្រូវការជាចំាបាច់នេះ លេចរូបរាងឡើង នៅពេលនេះ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនោះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh