សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » គណៈកម្មការទី៤ » សកម្មភាព » ឯកឧត្តម ហ៊ុន ណេង ប្រជុំពិនិត្យ សិក្សាការងារសន្តិសុខ សម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)
ឯកឧត្តម ហ៊ុន ណេង ប្រជុំពិនិត្យ សិក្សាការងារសន្តិសុខ សម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/31/2017 12:28:17 AM )

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជា ប្រធានអនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ សម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី​(APA) ព្រមទាំងសមាជិក សមាជិកាគណៈកម្មការ បានជួបប្រជុំជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន អង្គរក្ស ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតនៅវិមានរដ្ឋសភា។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិភាក្សាគ្នាលើរបៀបវារៈការងារដែលត្រូវអនុវត្ត និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ និងការដាក់ផែនការរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយជូនដល់គណៈប្រតិភូ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA) ដែលសភាកម្ពុជាជាអ្នករៀបចំ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ណេង ក៏បានជំរុញនិងផ្ដាំផ្ញើឱ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លំាងប្រដាប់អាវុធទំាងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញតួនាទីរបស់ខ្លួនអោយបានល្អ ដើម្បីឲ្យដំណើរការនៃកិច្ចប្រជុំនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh