អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន នៅប្រទេសហ្វីលីពីន នាខែកញ្ញា ខាងមុខនេះ
សភាកម្ពុជាត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន នៅប្រទេសហ្វីលីពីន នាខែកញ្ញា ខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/31/2017 12:26:16 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅសាធារណរដ្ឋហ្វីលីពីន ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអាយប៉ា-កម្ពុជា បានដឹកនាំកិច្ចប្រជុំមួយជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសមាជិកគណៈប្រតិភូសភាកម្ពុជាត្រូវចូលមហាសន្និបាតនេះ ដើម្បីពិនិត្យលទ្ធផលការងារ និងការត្រៀមលក្ខណៈ សម្បត្តិនានាក្នុងការចូលរួមមហាសន្និបាតនេះ ដោយធ្វើយ៉ាងណាឲ្យគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតនេះទទួលបានជោគជ័យ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតរដ្ឋ បានអានសេចក្តីសម្រេចរបស់សម្តេចប្រធានរដ្ឋសភាដល់សមាជិកគណៈប្រតិភូ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្រេចបែងចែកភារកិច្ច ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈប្រតិភូចូលរួមកិច្ចប្រជុំនានា នៅក្នុងមហាសន្និបាត ដែលមាន រយៈពេល៥ថ្ងៃនោះ។

មហាសន្និបាតលើកទី៣៨របស់អន្តរសភាអាស៊ាន ដែលសភាប្រទេសហ្វីលីពីនទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រធានបទ “អាយប៉ា និងអាស៊ានៈ ភាពជា ដៃគូសម្រាប់ការផ្លាស់ប្តូរប្រកបដោយបរិយាប័ន្ន”។ នៅក្នុងមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំជាច្រើន របស់គណៈកម្មការ(AIPA) មានកិច្ចប្រជុំ គណៈកម្មការសមាជិកសភាស្រ្តី គណៈកម្មការប្រតិបត្តិអាយប៉ា គណៈកម្មការនយោបាយ គណៈកម្មការកិច្ចការសេដ្ឋកិច្ច គណៈកម្មការសង្គមកិច្ច គណៈកម្មការរៀបចំ និងកិច្ចប្រជុំអាយប៉ាជាមួយប្រទេសសង្កេតការណ៍ជាដើម។

សមាសភាពគណៈប្រតិភូសភាកម្ពុជា នឹងចូលរួមគ្រប់កិច្ចប្រជុំទំាងអស់របស់មហាសន្និបាតអន្តរសភាអាស៊ាននេះ។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានផ្តាំផ្ញើដល់សមាជិកគណៈប្រតិភូទំាងអស់ ធ្វើការសិក្សា ស្រាវជ្រាវ លើប្រធានបទមហាសន្និបាត និងសេចក្តីព្រាងសេចក្តីសម្រេចនានារបស់ គណៈកម្មការនីមួយៗ ដើម្បីមានជាពុទ្ធិក្នុងការចូលរួមឲ្យសកម្មនៅក្នុងមហាសន្និបាតនេះ ឆ្លើយតបឲ្យចំសភាពការណ៍ និងបម្រើដល់ផលប្រយោជន៍ ពលរដ្ឋកម្ពុជា ពលរដ្ឋក្នុងតំបន់ និងពិភពលោក នៅក្នុងនាមជាតំណាងឲ្យពលរដ្ឋ ក្នុងស្ថាប័ននីតិប្បញ្ញត្តិនោះ។

សូមជម្រាបថា អន្តរសភាអាស៊ានដែលហៅកាត់ថា(AIPA) ជាអង្គការស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងដោយសភាបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ សមាជិក(AIPA) បានផ្លាស់វេនគ្នារៀបចំមហាសន្និបាតប្រចាំឆ្នាំតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន