ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា សិក្សាស្វែងយល់ពីការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងលទ្ធផលការងាររបស់ក្រសួងយុត្តិធម៌
គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា សិក្សាស្វែងយល់ពីការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងលទ្ធផលការងាររបស់ក្រសួងយុត្តិធម៌
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/27/2017 6:57:41 PM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី ដើម្បីស្វែងយល់ពីការងារមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ដែលក្រសួងបានអនុវត្ត នាពេលកន្លងមក នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា  កិច្ចប្រជុំជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការីនាពេលនេះ គឺគណៈកម្មការនីតិកម្ម និងយុត្តិធ៌មនៃរដ្ឋសភា ចង់ដឹងពីលទ្ធផលការងារ និងបញ្ហាប្រឈមមួយចំនួនរបស់ក្រសួងយុត្តិធម៌ ពិសេសផ្ដោតទៅលើ ការអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ ការកសាងផែនការក្នុងការងារតាក់តែង ច្បាប់ និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បានមានប្រសាសន៍ជម្រាបជូន ពាក់ព័ន្ធនឹងការងារកំណែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងការកសាងផែនការលើការងារ តាក់តែងច្បាប់ ដោយក្រសួងមានការយកចិត្តទុកដាក់ជាខ្លាំងលើការងារទាំងនេះ ព្រោះវាជាមូលដ្ឋានគ្រឹះ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កន្លងមកក្រសួងបាន កសាងច្បាប់គោលសំខាន់ៗចំនួន៤ រួចមកហើយ មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធី ព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី ហើយថ្មីៗនេះ ក៏បានរៀបចំច្បាប់ធំៗ៣ទៀត គឺ១-ការរៀបចំអង្គការតុលាការ ២-លក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និង៣-ការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ក្នុងទិសដៅបង្កើនការគ្រប់គ្រងការងារយុត្តិធម៌ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងសង្គម ក្រសួងក៏បាន បណ្តុះបណ្តាលជំនាញបន្ថែមដល់ចៅក្រម ព្រះរាជអាជ្ញា នៅតាមសាលាដំបូងខេត្ត រាជធានី និងក្រសួងពាក់ព័ន្ធមួយចំនួនបន្ថែមទៀតផងដែរ។

ឯកឧត្តម អង្គ វង្សវឌ្ឍានា បញ្ជាក់ថា នៅក្នុងនីតិកាលទី៥នេះ ក្រសួងយុត្តិធម៌ បានបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅលើវិស័យច្បាប់នេះ សំដៅពង្រឹង រដ្ឋបាលសាធារណៈ វិមជ្ឈការ និងសហវិមជ្ឈការ សំដៅជំរុញការរៀបចំក្របខ័ណ្ឌច្បាប់ឲ្យមានស្ថិរភាព និងកាន់តែទទួលបានការជឿទុកចិត្ត។ ជាងនេះ ទៅទៀត ក្រសួងបានពង្រឹងសមត្ថភាពមន្ត្រី និងឯករាជភាពនៃស្ថាប័នតុលាការ ដែលជាកត្តាដ៏សំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី និងសហការីរួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានថ្លែងការកោតសរសើរ ចំពោះលទ្ធផលការងារ ដែលក្រសួងសម្រេចបាន ក្នុងការធ្វើទំនើបកម្មក្របខណ្ឌច្បាប់ ការបង្កើនការយល់ដឹង និងលើកកម្ពស់ការអនុវត្តច្បាប់ ការកែ ទម្រង់ប្រព័ន្ធតុលាការ និងការពង្រឹងលើកកម្ពស់យន្តការ នៃការដោះស្រាយ នូវរាល់បញ្ហានានាដែលកើតមាន។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតក៏បាន ជំរុញឲ្យក្រសួងយុត្តិធម៌ ធ្វើយ៉ាងណាឲ្យអំណាចតុលាការជាអំណាចឯករាជ្យ ធានារក្សានូវភាពមិនលម្អៀង និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។

ជាចុងក្រោយ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកជាសំណូមពរថា រាល់បញ្ហាទំនាស់ដែលកើតមាន សូមឲ្យមានការដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់ ក្នុងន័យធ្វើយ៉ាងណាឲ្យមានភាពសុខដុមរមនានឹងគ្នា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន