សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » គណៈកម្មការជំនាញរដ្ឋសភាជួបជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ដើម្បីពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរាជរដ្ឋាភិបាលសុំរដ្ឋសភាអនុម័ត
គណៈកម្មការជំនាញរដ្ឋសភាជួបជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ដើម្បីពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរាជរដ្ឋាភិបាលសុំរដ្ឋសភាអនុម័ត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/27/2017 6:56:03 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ សិក្សា សេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភា ពិភាក្សា និងអនុម័ត។

សេចក្តីព្រាងច្បាប់ទំាងពីរដែលត្រូវពិនិត្យសិក្សានៅពេលនេះមាន សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់ សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។សេចក្តីព្រាងច្បាប់ មួយទៀត គឺសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទំាងពីរនេះ មានសារៈសំខាន់ណាស់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា និងជាយន្តការមួយសម្រាប់ទាក់ទាញអ្នកវិនិយោគបរទេសផងដែរ។ ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែល មានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ គឺជាយន្តការសម្រាប់លើក ទឹកចិត្តចំពោះការច្នៃប្រឌិតថ្មី និងការស្រាវជ្រាវ ការអភិវឌ្ឍ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ពាណិជ្ជកម្ម។ ច្បាប់នេះនឹងលើកទឹកចិត្ត ការធ្វើពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។

ឯកឧត្តមបានបន្តទៀតថា ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រ តក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនោះ គឺជាឯកសារមួយដែលបានចុះហត្ថលេខានៅ រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅ កម្ពុជា បង្កើនពាក្យសុំការការពារកម្មសិទ្ធិបញ្ញារវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងការទាក់ទាញការវិនិយោគ និងពង្រីកមូលដ្ឋានផលិតកម្ម ដើម្បីរួម ចំណែកពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប មាន៣មាត្រា និងអមដោយកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃ ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុបភ្ជាប់ជាមួយផង។

លោកជំទាវ និន សាផុន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះការខិតខំកសាងសេចក្តីព្រាងច្បាប់ទំាងពីរនេះឡើងរបស់រាជរដ្ឋាភិបាល ពិសេស សាមីក្រសួង គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាតិ។

ក្នុងនាមគណៈកម្មការជំនាញរដ្ឋសភា លោកជំទាវ បានគំាទ្រសេចក្តីព្រាងច្បាប់ទំាងពីរនេះ។ លោកជំទាវ និន សាផុន បានគូសបញ្ជាក់ថា បន្ទាប់ពីបាន សិក្សាយ៉ាងលម្អិត ស្របតាមច្បាប់ និងនីតិវិធីហើយ គណៈកម្មការនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទំាងពីរនេះ ទៅកាន់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ ដើម្បីពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh