ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក__ សេចក្តីប្រកាសព័ត៌មាន ស្តីអំពី លទ្ធផលនិងសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩__ រដ្ឋមន្រ្តីក្រសួងការងារជម្រាបរដ្ឋសភាថា កម្មករកម្មការិនីជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន__ សេចក្តីថ្លែងការណ៍ របស់ គណៈប្រតិភូសភាកម្ពុជាទៅកាន់សហភាពអន្តរសភា IPU ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨__ គណៈកម្មការជំនាញនៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីការងាររបស់ក្រសួង និងជំរុញការបន្តកិច្ចសហការល្អ ជាមួយក្រសួងមហាផ្ទៃក្នុងនីតិកាលថ្មីបន្តទៀត__ ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម__ ប្រធានIPU​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាកម្ពុជា ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់
សមាជិករដ្ឋសភាកម្ពុជា ចូលរួមជាមួយសភា រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ មកពី២៨ប្រទេស ដើម្បីដោះស្រាយបញ្ហាមនុស្សចាស់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/15/2017 6:11:43 PM )

វេទិកាមួយឈ្មោះថាវេទិកាដៃគូពាក់ព័ន្ធ បានបើកកិច្ចពិភាក្សាពហុភាគីនៅប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ដោយមាន សមាសភាពចូលរួមពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល សមាជិកសភា អង្គការអន្តរជាតិ ក្រុមហ៊ុនអន្តរជាតិ និងភាគីពាក់ព័ន្ធមកពី២៨ប្រទេស ក្រោមប្រធានបទ ថា “ការវិនិយោគលើសុខភាព និងវ័យចាស់សកម្ម ដើម្បីការរីកចម្រើនដោយចីរភាព”។

គណៈប្រតិភូសភាកម្ពុជា ចូលរួមវេទិកានេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍ(CAPPD)។ នៅក្នុងការពិភាក្សាគ្នាក្នុងវេទិកានេះបានទទួលស្គាល់ថា កំណើនមនុស្សចាស់យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ គឺជាការប្រឈមមួយរបស់ប្រទេសក្នុងតំបន់ និងពិភពលោក ដែលតម្រូវឲ្យមានវិធានការ ដោះស្រាយ។ ក្នុងចំណោមផលប៉ះពាល់ គឺបន្ទុកការចំណាយលើការថែទំា និងព្យាបាលសុខភាព របស់មនុស្សចាស់នោះឯង។

ជាមួយការទទួលស្គាល់ថា កំណើនមនុស្សចាស់ ជាបម្រែបម្រួលប្រជាសាស្រ្ត ហើយបញ្ហានេះបានជះឥទ្ធិពលជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និង នយោបាយក្នុងរយៈពេលមធ្យមនិងវែងនោះ។ វេទិកាបានផ្តល់ជាយោបល់ថា ការបង្កើតប្រព័ន្ធថែទាំរយៈពេលវែងដែលផ្តោតទៅលើសហគមន៍សម្រាប់ មនុស្សចាស់ អាចផ្តល់ភាពងាយស្រួលដល់មនុស្សចាស់ ទទួលបានសេវាថែទាំសុខភាព។ ក្នុងន័យនេះ បញ្ហាប្រឈមនានាអាចកើតឡើងទន្ទឹមគ្នានឹង កង្វះអ្នកផ្តល់សេវាថែទាំសុខភាព និងធនធានថវិកា ដើម្បីបង្កើតប្រព័ន្ធថែទាំរយៈពេលវែង។

វេទិកាស្តីពី “ការវិនិយោគលើសុខភាព និងវ័យចាស់សកម្ម ដើម្បីការរីកចម្រើនដោយចីរភាព” បានធ្វើការសិក្សាពីគ្នា ដើម្បីផ្លាស់ប្តូរយោបល់ ក្នុងការស្វែងយល់ពីគំរូនានា នៃការថែទាំសុខភាពមនុស្សចាស់ និងបានដកស្រង់បទពិសោធន៍ល្អៗជាក់ស្តែង តាមរយៈករណីសិក្សាប្រកបដោយ ភាពច្នៃប្រឌិតរបស់អ្នកចូលរួមដែលបានលើកឡើង។

សូមជម្រាបថា វេទិកានេះ មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ សមាជិករដ្ឋសភាកម្ពុជាចូលរួមមាន ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្រ្ត និង ការអភិវឌ្ឍ(CAPPD) លោកជំទាវ គ្រួច សំអាន លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោកជំទាវ ឡោក ខេង សមាជិក គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា

ក្រៅពីការចូលរួមវេទិកាជាមួយភាគីពាក់ព័ន្ធនេះហើយ គណៈប្រតិភូរដ្ឋសភាកម្ពុជា និងអ្នកចូលរួម នឹងត្រូវចូលរួមទស្សនកិច្ចសិក្សាតាមសហគមន៍ មនុស្សចាស់ ហើយក៏នៅមានកិច្ចប្រជុំលើកទី២ គឺគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីវ័យចាស់សកម្មរបស់(AFPPD) ផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន