អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » គណៈកម្មការទី៦ » សកម្មភាព » ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រជុំពិនិត្យសម្រេចនូវឯកសារត្រៀមសម្រាប់កិច្ចប្រជុំសភានិយាយភាសាបារាំង(APF) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ
ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រជុំពិនិត្យសម្រេចនូវឯកសារត្រៀមសម្រាប់កិច្ចប្រជុំសភានិយាយភាសាបារាំង(APF) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/2/2017 6:42:46 PM )

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាអនុប្រធានសភាជាតិកម្ពុជា(APF) បានដឹកនាំកិច្ចប្រជុំ ពិនិត្យទៅលើឯកសារនានា សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំ សភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ ដែលសភានៃព្រះរាជា ណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំដែលបានរៀបចំធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ុល ហំម ប្រធាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃ​រដ្ឋសភា និង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ព្រមទាំងសមាជិកក្រុមការងារសភាជាតិកម្ពុជា(APF) ។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺផ្តោតជាសំខាន់ទៅលើ ការត្រៀមរៀបចំសម្រាប់ដំណើរការកិច្ចប្រជុំ និង ការស្វាគមន៍ដំណើរមកដល់របស់គណៈប្រតិភូ នៃសភានិយាយភាសាបារាំង ដែលនឹងអញ្ជើញមកចូលរួម កិច្ចប្រជុំសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨។ រីឯប្រធានបទសម្រាប់កិច្ចប្រជុំសភានិយាយភាសាបារាំង(APF)លើកនេះ គឺផ្ដោតលើគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០១៥-២០៣០ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក្នុងគោលដៅធានាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

លោក ហេង រដ្ឋា ប្រធាននាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ និងជាលេខាធិការរដ្ឋបាលក្រុមសភាជាតិកម្ពុជា បានជម្រាបជូនអង្គប្រជុំអំពីដំណើរ ការរៀបចំបែងចែកកម្មវិធី និងរបៀបវារៈ ទៅតាមអ្វីដែលក្រុមសមាជិកសភា(APF) បានឯកភាពគ្នានាពេលកន្លងមក ទាំងរបាយការណ៍សកម្មភាព ប្រទេសសមាជិកតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសកម្មភាពសម្រាប់អនាគតរបស់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងត្រូវលើកមកពិភាក្សា និងអនុម័តក្នុង កិច្ចប្រជុំនាពេលខាងមុខ។​

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ពីក្រុមការងារនានា ដែលបានជម្រាបជូនរួចមក ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានសម្រេចឯកភាពទាំងស្រុងទៅលើ សេចក្តីព្រាងនៃកិច្ចប្រជុំសភានិយាយភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៨ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នេះ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន