ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ__ គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក__ អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា__ ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម__ សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន__ លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក__ កិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ__ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកអង្គរ ខេត្តសៀមរាប__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ__ សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ__ លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី__ ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែមដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧__ រដ្ឋសភាកម្ពុជាឡាវចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧__ គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)__ អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕


ទំព័រមុខ » គណៈកម្មការទី៧ » សកម្មភាព » សភា រាជរដ្ឋាភិបាល បានគាំទ្រដល់កិច្ចការពារកុមារ តាមគ្រប់មធ្យោបាយ
សភា រាជរដ្ឋាភិបាល បានគាំទ្រដល់កិច្ចការពារកុមារ តាមគ្រប់មធ្យោបាយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/2/2017 6:42:06 PM )

សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ បានជួបពិភាក្សាការងារជាមួយ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដើម្បីរាយការណ៍ពីស្ថានការណ៍កុមារនៅកម្ពុជា និងបានស្នើសុំរដ្ឋសភាជួយការពារដល់ កុមារពីការរំលោភបំពាននានា តាមរយៈយន្តការរបស់រដ្ឋសភា។

នៅក្នុងជំនួបពិភាក្សាការងារ ដែលខាងសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារដឹកនាំដោយ លោក សុន ពេញ អគ្គលេខាធិការសម្ព័ន្ធ ជាមួយ គណៈកម្មការជំនាញរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ហែម ខន ប្រធានស្តីទី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៅវិមានរដ្ឋសភា។ លោក សុន ពេញ បានលើកឡើងថា កុមារកម្ពុជានៅតែជួបការលំបាក និងបន្តទទួលរងនូវអំពើទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតីនៅតាមសាលារៀន ឬនៅក្នុងគ្រួ​សារ សហគមន៍ដដែល ទោះបីជាស្ថានភាពនៃការរំលោភសិទ្ធិកុមារ បានល្អប្រសើរយ៉ាងច្រើន តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលយ៉ាងណាក្តី។

លោក សុន ពេញ បានលើកឡើងថា ដើម្បីឲ្យលក្ខខណ្ឌនៃការគោរពសិទ្ធិកុមារកាន់តែល្អប្រសើរឡើង សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ស្នើសុំរដ្ឋសភាគាំទ្រ និងលើកទឹកចិត្តឲ្យមានការផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃសិទ្ធិកុមារ ដើម្បីបន្តពង្រឹងសិទ្ធិពួកគេក្នុងការទទួលបានយុត្តិធ៌ម។ ការបង្កើតក្រុមប្រឹក្សាយោបល់ជាតិទាក់ទងច្បាប់ស្តីអំពីសិទ្ធិមនុស្សនិងកុមារ និងការអនុវត្តថវិកាសាធារណៈសម្រាប់សកម្មភាពលើកកម្ពស់សិទ្ធិកុមារ។

ឯកឧត្តម ហែម ខន បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្ដមជាសមាជិកគណៈកម្មការជំនាញរបស់រដ្ឋសភាមួយ ដែលទទួលបន្ទុកវិស័យអប់រំ និង មានការពាក់ព័ន្ធជាមួយកុមារដែលនោះ ឯកឧត្ដមមានការយកចិត្តទុកដាក់ជាខ្លាំង ទៅលើបញ្ហាកុមារ ដូចជាការអប់រំជាដើម។ ឯកឧត្តមបន្តថា គណៈកម្មការជំនាញរបស់រដ្ឋសភា តែងតែចុះសិក្សា ស្វែងយល់ ដោយផ្ទាល់នៅតាមសហគមន៍ជនបទ ដើម្បីទទួលបានព័ត៌មានពីបញ្ហារបស់កុមារ នេះបើនិយាយដោយឡែក តែបើនិយាយជារួម គឺដើម្បីប្រមូលរាល់ព័ត៌មានដែលទាក់ទងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ។

ឯកឧត្តម ហែម ខន បានមានប្រសាសន៍ថា របាយការណ៍ស្តីពីលទ្ធផលចុះតាមខេត្ត រាជធានី របស់គណៈកម្មការ តែងតែជូនសម្តេចប្រធានរដ្ឋសភា ដើម្បីអន្តរាគមន៍ទៅរដ្ឋាភិបាលដោះស្រាយ​នូវអ្វីដែលបានរកឃើញ។

ឯកឧត្តមប្រធានស្តីទី គណៈកម្មការអប់រំ យុវជន នៃរដ្ឋសភា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការជាច្រើន ដើម្បីការពារនិងលើកកម្ពស់សិទ្ធិកុមារ ដែលមានដូចជាការបង្កើនអត្រាកុមារចូលរៀន ការកាត់បន្ថយអត្រាគ្រោះថ្នាក់ របស់កុមារ និងការបោះបង់ចោលការសិក្សារបស់កុមារ ពង្រឹងគុណភាពអប់រំក្នុងនិងក្រៅប្រព័ន្ធ បង្កើនចំនួនសាលាកុមារមេត្រី ផ្ដល់អាហាររូបករណ៍ ដល់សិស្សក្រីក្រ ជាពិសេសការបំបាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ការប្រើប្រាស់​គ្រឿងញៀនជាដើម។

ឯកឧត្ដមបានគូសបញ្ជាក់ថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាល បានធ្វើការងារជាច្រើន ដើម្បីជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ ហើយរាល់ការស្នើសុំ របស់សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ ដែលបានលើកឡើងនេះ គឺជាអ្វីដែលរដ្ឋសភា និងរាជរដ្ឋាភិបាល បានធ្វើ និងកំពុងធ្វើ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន