សមាជិកសភាតំបន់អាស៊ី២៥ប្រទេស នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមខែតុលាខាងមុខនេះ__ សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១ របស់សភាតំបន់ស៊ី នៅរាជធានីភ្នំពេញ__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំសម្រេចរបៀបវារៈចំនួនបី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី( APA ) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕


ទំព័រមុខ » គណៈកម្មការទី២ » សកម្មភាព » គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥
គណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ប្រជុំរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយសជូនតំណាងរាស្រ្ត នីតិកាលទី៥
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/27/2017 12:39:12 AM )

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា បានប្រជុំក្រុមការងារដើម្បីរៀបចំស្នើសុំផ្តល់គ្រឿង ឥស្សរិយយសជូនតំណាងរាស្រ្តនីតិកាលទី៥។ កិច្ចប្រជុំដែលបានរៀបចំធ្វើ​នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មានការចូលរួម ពី ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ឯកឧត្តម អេង ឆៃអ៊ាង សមាជិកគណៈកម្មាធិការគ្រឿង ឥស្សរិយយសរដ្ឋសភា និង ឯកឧត្តម ឡេង ប៉េងឡុង សមាជិកគណៈកម្មាធិការគ្រឿងឥស្សរិយយសរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការគ្រឿង ឥស្សរិយយសរដ្ឋសភា បានប្រគល់ភារកិច្ចជូនឯកឧត្តម ក្នុងការដឹកនាំការប្រជុំ ដើម្បីរៀបចំស្នើសុំផ្តល់គ្រឿងឥស្សរិយយស ជូនតំណាងរាស្រ្ត នីតិកាល ទី៥។ ឯកឧត្តមបណ្ឌិតរដ្ឋមានប្រសាសន៍បន្តថា យោងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ចំណុចទី៧នៃមាត្រាទី២៦ ជំពូកទី៤ បានចែងថា “តំណាងរាស្រ្ត ក្នុងមួយអណត្តិ ត្រូវទទួលបានគ្រឿងឥស្សរិយយសចំនួន២ដង ហើយគ្រឿងឥស្សរិយយសនោះ ត្រូវតំឡើង១ថ្នាក់នៃគ្រឿង ឥស្សរិយយសដែលទទួលបានពីមុន។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏បានស្នើអោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ជូនព័ត៌មានដល់តំណាងរាស្រ្តទាំងអស់ អំពីគ្រឿងឥស្សរិយយសពីមុន ដែលធ្លាប់ទទួលបាន ចៀសវាងផ្តល់គ្រឿងឥស្សរិយយសដដែល។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតរដ្ឋ បានបញ្ជាក់បន្ថែម ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការផ្តល់គ្រឿង ឥស្សរិយយសជូនចំពោះតំណាងរាស្រ្តនេះ គឺជាការឆ្លើយតបចំពោះការខិតខំបំពេញការងារបម្រើប្រទេសជាតិរបស់តំណាងរាស្ត្រទាំងអស់។

​អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh