ទំព័រមុខ
»
ព័ត៌មាន
»
»
ពលរដ្ឋ អាជីវករក្នុងផ្សារអ្នកលឿង ខេត្តព្រៃវែងថា តំណាងរាស្រ្តមណ្ឌលនេះ រួមសុខទុក្ខជាមួយពួកគាត់ជានិច្ច
ពលរដ្ឋ អាជីវករក្នុងផ្សារអ្នកលឿង ខេត្តព្រៃវែងថា តំណាងរាស្រ្តមណ្ឌលនេះ រួមសុខទុក្ខជាមួយពួកគាត់ជានិច្ច
|
រៀបរៀងដោយ ៖
NA1472
នៅថ្ងៃទី (7/11/2017 5:54:43 PM
) |
|
|
តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដែលមាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ឯកឧត្តម សុខ ឥសាន្ត រួមដំណើរដោយសហការី ក្រុមការងារជាច្រើន ទៀត បានចុះសួរសុខទុក្ខ ស្វែងយល់ពីការរស់នៅ និងការប្រកបអាជីវកម្មលក់ដូរ របស់ប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារអ្នកលឿង ស្ថិតនៅក្នុងឃុំ អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដែលជាប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានពាំនាំការនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះប្រជាពលរដ្ឋទំាងអស់។ ឯកឧត្តមបណ្ឌិតរដ្ឋ បានលើកឡើងថា សម្តេចទំាងបីតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋជាប្រចំា នៅទូទំាងប្រទេស។
ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា ទំាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានសេចក្តីសុខ និងការរីកចម្រើន។ ឯកឧត្តមបណ្ឌិតរដ្ឋ បានសង្កត់ធ្ងន់ថា សន្តិភាពដែលមាននាពេលបច្ចុប្បន្ន នេះ មានតម្លៃគ្មានអ្វីប្រៀបបានឡើយ។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសដល់ពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិត ឲ្យមានការរីកចម្រើនជាលំដាប់។ បើគ្មានសន្តិភាពទេ គឺគ្មានទេការអភិវឌ្ឍនោះ។
លោក ភេ អីុម តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់តំណាងរាស្រ្តមណ្ឌលព្រៃវែង ដែលតែងតែចុះផ្ទាល់ជួបពលរដ្ឋ និងបានដោះស្រាយ បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋរហូតមក។ ជាពិសេសតែងតែដោះស្រាយរាល់បញ្ហារបស់អាជីវករ នៅក្នុងផ្សារអ្នកលឿងនេះ។
តំណាងពលរដ្ឋ បាននិយាយដោយក្តីរីករាយថា ពួកគាត់នឹងខិតខំចូលរួមថែរក្សាសុខសន្តិភាព ជាមួយរាជរដ្ឋាភិបាលបន្តទៀត ដើម្បីឲ្យសង្គមជាតិ ក៏ដូចជាសង្គមគ្រួសារពួកគាត់មានការរីកចម្រើនទៅមុខទៀត៕
អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន
  
|
|
វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh